កីឡា
ផ្លូវការ សៀង ចន្ធា បានចូលរួមជាមួយបឹងកេតវិញ
ខ្សែប្រយុទ្ធលេខ៩ជម្រើសជាតិកម្ពុជា សៀង ចន្ធា បានវិលចូលក្លិបបឹងកេតវិញហើយ បន្ទាប់ពីចប់ខ្ចីជើងមួយរដូវកាលរបស់ក្លិប Al-Shahaniya នៅលីគទី២ប្រទេសកាតារ។

សៀង ចន្ធា បានចូលរួមជាមួយក្លិប Al-Shahaniya លីគទី២របស់ប្រទេសកាតារកាលពីខែកក្កដា ឆ្នាំ២០២៣ ក្នុងលក្ខខណ្ឌខ្ចីជើង។ រូបគេបានបង្ហាញខ្លួនញឹកញាប់ឲ្យក្លិបថ្មីមួយនេះដោយទទួលបានលទ្ធផលល្អប្រសើររហូតឈរលើកំពូលតារាងលីគទី២ដែលមានភារយខ្ពស់ក្នុងការឡើងទៅលីគកំពូល។ ទោះបីជាយ៉ាងណា កីឡាករកម្ពុជាមិនអាចរកបានគ្រាប់បាល់ឡើយ ហើយឃើញក្លិបនាំចូលសមាជិកថ្មី២រូប។

នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ សៀង ចន្ធា បានវិលត្រឡប់មកកម្ពុជាវិញ និងបានប្រកាសពីការចាកចេញជាផ្លូវការ។ នៅពេលនេះបឹងកេតជាផ្ទះចាស់បានប្រកាសពីការស្វាគមន៍ការវិលត្រឡប់ចូលផ្ទះវិញ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


