Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​កម្ពុ​ជា ជាង​១​ម៉ឺន​នាក់​ហើយ​ ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩

បានផុស

នៅ

​គិត​ចាប់ពី​ថ្ងៃ​ទី​១០​រហូតមកដល់​ថ្ងៃ​ទី​១៦ ​ខែ​កុម្ភៈ​នេះ ​មាន​ប្រជាពលរដ្ឋ​ជា​ជន​ស៊ីវិល​និង​កងកម្លាំងប្រដាប់អាវុធ​ចំនួន​១១៥០៥​នាក់​ ហើយ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​ម​ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​ចំនួន​៥​ នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​តាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល​បង្ហាញ​ថា ​ក្នុងចំណោម​អ្នក​ចាក់​វ៉ាក់សាំង​រួច​ជាង​១​ម៉ឺន​នាក់​នោះ ​ផ្នែក​ជន​ស៊ីវិល​មាន​ចំនួន​២៦១១​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន ៨៥៥​នាក់​ ក្នុងចំណោម​អ្នក​ ដែល​ស្ម័គ្រចិត្ត​មក​ចាក់​វ៉ាក់សាំង​សរុប ៣២១៩​នាក់​ក្នុង​នោះ​អ្នក​ ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​មាន​ចំនួន ៦០៨​នាក់​។ ​ចំណែក​ក្រសួងការពារជាតិ​វិញ​គិត​ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១​ បាន​ចាក់​ជួន​នាយទាហាន នាយទាហានរង និង​ពលទាហាន​សរុប​ចំនួន​៨៨៩៤​នាក់​ ក្នុង​នោះ​ថ្ងៃទី​១៦ ខែ​កុម្ភៈ​ចាក់​បាន​ចំនួន ៣៩២៥​នាក់​។

​គួរ​បញ្ជាក់​ថា ​ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩​របស់​ចិន​ ដែល​ផ្តល់​ជំហាន​ដំបូង​ចំនួន​៦០​ម៉ឺន​ដូ​ស ក្នុងចំណោម​១​លាន​ដូ​ស ត្រូវ​បាន​ផ្តល់​ជូន​សួង​ការពារ​ជាតិ​ចំនួន​៣០​ម៉ឺន​ដូ​ស​និង​ក្រសួងសុខាភិបាល​៣០​ម៉ឺន​ដូ​ស​ សម្រាប់​ចាក់​ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និង​កងទ័ព នៅ​ទីតាំង​ចំនួន​៥​កន្លែង​រួមមាន​មន្ទីរពេទ្យ​កាល់ម៉ែត​, មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​, មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ​កេតុមាលា​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ដើម្បី​ការពារ​ជំងឺកូវីដ-១៩ និង​កូវី​ដ​បម្លែង​ខ្លួន ពលករ​សូមកុំ​ទាន់​មក​លេង​ស្រុក អំឡុង​​ពេលចូល​ឆ្នាំ​ខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម