Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ នឹងរៀបចំពិព័រណ៍រដ្ឋាភិបាល ឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នាខែក្រោយ

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងនឹងរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល ឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៅខែក្រោយនេះ ខណៈពិធីបើកនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ បានថ្លែងឱ្យដឹងថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការអនុវត្តគោលនយោបាយឌីជីថល» និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តម សុខ ពុទ្ធិវុធ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំឡើងនូវវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ គឺដើម្បីបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមឯកឧត្តមរដ្ឋលេខាធិការរូបនេះ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការរៀបចំកិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗពីវាគ្មិនជាតិ និងអន្តរជាតិជាច្រើន ពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យា ឌីជីថល ការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍នៃការជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

ចំពោះពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ គឺដើម្បីបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា គុណប្រយោជន៍ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នរដ្ឋ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល ដែលអភិវឌ្ឍដោយក្រសួង ស្ថាប័ន របស់រដ្ឋាភិបាល សេវាកម្មទូរសព្ទនិងអ៊ុនធឺណិត សេវាប្រៃសណីយ៍ សេវាហ្វិនតិច និងសេវាធុរកិច្ចថ្មីឌីជីថល ជាដើម។

ជាមួយគ្នានេះ សារធារណជន ក៏មានឱកាសក្នុងការប្រើប្រាស់សាកល្បងឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងចុងក្រោយដោយក្រុមហ៊ុនជាតិ និងអន្តរជាតិល្បីៗមកពីបណ្តាប្រទេសក្នុងតំបន់ ព្រមទាំងការផ្តល់សេវាផ្នែកបច្ចេកវិទ្យាឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗទាំងជាតិ និងអន្តរជាតិ។

លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ក៏ដូចជាសាធារណជនទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យបានច្រើនកុះករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

សោកនាដកម្មលិចទូកទេសចរណ៍នៅវៀតណាម រកឃើញមនុស្សស្លាប់ ដល់ ៣៤នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម