ព័ត៌មានអន្ដរជាតិ
ណាសា សុំឲ្យ រុស្ស៊ីនិងអាមេរិក កុំឈ្លោះគ្នា ក្នុងលំហអវកាស
ពាក់ព័ន្ធរឿងរ៉ាវសង្ស័យរុស្ស៊ីកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរក្នុងលំហ អ្នកគ្រប់គ្រងអង្គការ ណាសា លោក Bill Nelson បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈថា សហរដ្ឋអាមេរិកសង្ឃឹមថា កិច្ចសហប្រតិបត្តិការអវកាសជាមួយទីក្រុងមូស្គូនឹងបន្ត ហើយកុំឈ្លោះគ្នានៅទីនោះអី។

លោក Nelson ប្រាប់ទៅ CNN ថា “យើងបានសាងសង់ស្ថានីយអវកាសជាមួយគ្នា។ យើងដំណើរការវាជាមួយគ្នា ហើយយើងចង់ឲ្យវាបន្តទៅមុខ។ យើងមិនចង់បានជម្លោះនិងបញ្ហាអ្វី ក្រៅតែពីសន្តិភាពដើម្បីចូលទៅក្នុងផ្លូវនោះទេ។
តាមការបញ្ជាក់ពីមន្ត្រីអាមេរិក, ប្រទេសរុស្ស៊ី កំពុងផលិតអាវុធនុយក្លេអ៊ែរបាញ់ទៅលំហ ដើម្បីប្រឆាំងគោលដៅផ្កាយរណបរបស់ខ្លួន ដែលរឿងនេះពិតជាបង្កឲ្យមានក្តីបារម្ភផ្នែកសន្តិសុខខ្លាំងមែនទែន នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

យ៉ាងណា សារព័ត៌មាន NBC News អះអាងថា អាវុធនេះមិនទាន់រួចរាល់ទេ ប៉ុន្តែវាអាចធ្វើឲ្យបណ្តាញផ្កាយរណបដ៏សំខាន់របស់សហរដ្ឋអាមេរិក ស្ថិតក្នុងគ្រោះថ្នាក់ ហើយជំរុញឲ្យប្រធានគណកម្មាធិការស៊ើបការណ៍សម្ងាត់សភាអាមេរិក អំពាវនាវដល់លោកប្រធានាធិបតី Joe Biden ឲ្យគិតគូរចំពោះព័ត៌មានដែលគំរាមកំហែងសន្តិសុខជាតិដ៏ធ្ងន់ធ្ងរនេះ។
ជាច្រើនលើកច្រើនសារមកហើយ រុស្ស៊ី បានព្រមានប្រឆាំងនឹងការប្រកួតប្រជែងសព្វាវុធនៅក្នុងលំហ និងអះអាងថា ការប្រើប្រាស់របស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ហើយបើយោងតាមការបញ្ជាក់ពី ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន, ទីក្រុងមូស្គូតែងតែប្រឆាំងនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងលំហជានិច្ច។

ទន្ទឹមនោះ ក្រសួងការបរទេសរុស្ស៊ីក៏ប្រកាសដែរថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត កំពុងចាត់វិធានការដើម្បីដាក់អាវុធនៅក្នុងលំហ និងប្រើប្រាស់ទីអវកាសខាងក្រៅសម្រាប់ប្រតិបត្តិការប្រយុទ្ធ មិនត្រឹមតែសម្រាប់គោលបំណងការពារប៉ុណ្ណោះទេ។ ប្រទេសលោកខាងលិចបន្តចាត់ទុកលំហអាកាសជាសង្វៀនថ្មីនៃការប្រជែងគ្នា និងជម្លោះរវាងប្រទេសដែលរុស្ស៊ី និងចិនត្រូវបានគេកំណត់ថាជាគូប្រជែងដ៏សំខាន់។
សូមបញ្ជាក់ថា អាមេរិក រុស្ស៊ី និងចិន សុទ្ធជាប្រទេសមានសមត្ថភាពវាយប្រហារផ្កាយរណបជុំវិញពិភពលោក ប៉ុន្តែតាមទ្រឹស្តី ពួកគេមិនអាចប្រើអាវុធនុយក្លេអ៊ែរនៅទីនោះបានឡើយ។ ប្រទេសទាំង៣ គឺហត្ថលេខីនៃសន្ធិសញ្ញាអវកាសខាងក្រៅឆ្នាំ១៩៦៧ ដែលហាមឃាត់ប្រទេសណាមួយពីការបញ្ជូនវត្ថុមានផ្ទុកអាវុធនុយក្លេអ៊ែរឬប្រភេទអាវុធប្រល័យលោក ចូលទៅក្នុងគន្លងអវកាស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក កំពុងភ័យរឿង រុស្ស៊ី ផលិតអាវុធនុយក្លេអ៊ែរ បាញ់កម្ទេចផ្កាយរណបរបស់ខ្លួន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ