Connect with us

សុខភាព

ក្រសួងសុខាភិបាល តាមដានការបង្ការ និងត្រួតពិនិត្យការចម្លងរោគក្នុងមន្ទីរពេទ្យ

បានផុស

នៅ

ដោយមានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ថ្មីៗនេះ សាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការទទួលបន្ទុកការគ្រប់គ្រងការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិគ្រប់គ្រងការបង្ការ និងការត្រួតពិនិត្យការចម្លងរោគលើកទី១ នៅទីស្តីការក្រសួងសុខាភិបាល ដើម្បីពិនិត្យមើលពីវឌ្ឍនភាពការងារការបង្ការ និងត្រួតពិនិត្យការចម្លងរោគក្នុងមន្ទីរពេទ្យ។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំរៀបចំឡេីងក្នុងគោលបំណង បង្ហាញពីសមិទ្ធផលការងារការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ដែលមាន និងបានអនុវត្តកន្លងមក រួមមាន៖ ការបង្កើតគោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពី ការចម្លងរោគក្នុងមន្ទីរពេទ្យ, ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ, ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំជាតិការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ឆ្នាំ២០២៣, ការធ្វើបច្ចុប្បន្នភាពលើកម្មវិធីបណ្តុះបណ្តាលការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ឆ្នាំ២០២៣, ការតម្រង់ទិសអំពីរបៀបប្រើកម្មវិធីបណ្តុះបណ្តាលការបង្ការ និងការត្រួតពិនិត្យការចម្លងរោគដល់មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែក, ការស្រង់ទិន្នន័យការចម្លងរោគក្នុងមន្ទីរពេទ្យគោលដៅចំនួន ៦មន្ទីរពេទ្យ។

ជាចុងក្រោយ​ សាស្ត្រាចារ្យ ឡឹម តារា​ ស្នេីឱ្យក្រុមការងារ​ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគដែលអញ្ជើញមកពីមន្ទីរពេទ្យនានា ខណៈអង្គប្រជុំបានរកឃើញចំណុចដែលត្រូវកែលម្អ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពការងារទៅថ្ងៃមុខទៀត។ ក្នុងនោះក៏មានអង្គការដៃគូរអភិវឌ្ឍនានា​ បានប្តេជ្ញាក្នុងការជួយឧបត្ថម្ភគាំទ្រលើគម្រោងនេះជាបន្តទៅទៀត។

គួរបញ្ជាក់ថា សមាសភាពចូលរួមកិច្ចប្រជុំមានចំនួន ៣៨រូបទៀត ដែលអញ្ជើញមកពីអគ្គនាយកបច្ចេកទេសសុខាភិបាល នាយកដ្ឋាននានា មន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ចំណុះក្រសួងសុខាភិបាល ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម