ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ប្រកាសចាប់ផ្តើមបេសកកម្ម ស្វែងរកជើងហោះហើរ MH370 ឡើងវិញ
រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បានសន្យាថា ការស្វែងរកជើងហោះហើរ៣៧០ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងបន្តឡើងវិញក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

ថ្លែងក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃអាទិត្យទី៣ខែមីនា លោក Loke បានប្រាប់សាច់ញាតិរបស់អ្នកដំណើរនិងអាកាសយានិកចំនួន២៣៩នាក់ ដែលបាត់ខ្លួនថា រាជរដ្ឋាភិបាលម៉ាឡេស៊ី នៅតែប្តេជ្ញាស្វែងរកយន្តហោះ Boeing 777 ដែលបាត់ពីរ៉ាដាក្នុងឆ្នាំ២០១៤ ហើយត្រូវបានគេសន្មត់ថា ធ្លាក់ចូលនៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងជើង។
លោកប្រាប់ Malay Mail ថា “ខ្ញុំឈរនៅចំពោះមុខអ្នកនិងសូមសន្យាថា ខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមលទ្ធភាពដើម្បីរកព័ស្តុតាង រួចចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុមហ៊ុន Ocean Infinity សម្រាប់ការបន្តស្វែងរកយន្តហោះឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

តាមការអះអាងរបស់លោក Loke, លោកបានណែនាំមន្ត្រីឲ្យជួបខាងក្រុមហ៊ុន Ocean Infinity ដើម្បីពិភាក្សាអំពីប្រតិបត្តិការស្វែងរកនិងតម្លៃចំពោះយុទ្ធនាការនេះ។ លោករំពឹងថាប្រសិនបើម៉ាឡេស៊ីចាប់ផ្តើមចុះកិច្ចសន្យាជាមួយ Ocean Infinity យន្តហោះនេះ ប្រហែលរកឃើញ។
Ocean Infinity គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលប្រើមនុស្សយន្តដើម្បីស្វែងរកដានយន្តហោះក្នុងមហាសមុទ្រឥណ្ឌា នៅឆ្នាំ២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានអ្វីត្រូវរកឃើញទេ ហើយបេសកកម្មត្រូវបានលុបចោលបន្ទាប់ពីចាយពេលអស់ប្រាំមួយខែ។

នាយកប្រតិបត្តិក្រុមហ៊ុន Ocean Infinity លោក Oliver Plunkett បានប្រកាសកាលពីឆ្នាំមុនថា ក្រុមហ៊ុនបានរកឃើញព័ស្តុតាងថ្មីដែលចង្អុលទៅកន្លែងធ្លាក់យន្តហោះ ហើយគាត់បានដាក់ញត្តិទៅរាជរដ្ឋាភិបាលម៉ាឡេស៊ី សុំការអនុញ្ញាតឲ្យចាប់ផ្តើមការស្វែងរកថ្មី។
សូមបញ្ជាក់ជាថ្មី ជើងហោះហើរ MH370 បានធ្វើដំណើរចេញពីទីក្រុង គូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤ នៅពេលបាត់ការទាក់ទងជាមួយមន្ត្រីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសលើសមុទ្រចិនខាងត្បូង។

ក្រោយមក ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិដែលដឹកនាំដោយការិយាល័យសុវត្ថិភាពដឹកជញ្ជូនរបស់អូស្ត្រាលី បានគណនាផ្លូវហោះហើរដ៏ស្មុគស្មាញរបស់យន្តហោះ ហើយសន្និដ្ឋានថា យន្តហោះទំនងជាហោះចូលទៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង រហូតដល់អស់សាំង។
ច្រើនឆ្នាំចាប់តាំងពីការបាត់ខ្លួនរបស់ MH370, មានបំណែកដែលគេសង្ស័យជាច្រើន បានអណ្តែតមកទើរលើឆ្នេរសមុទ្រនៅប្រទេសអាហ្រ្វិកខាងត្បូង ម៉ូសំប៊ិក ម៉ូរីស និងទឹកដីបារាំង Reunion៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហ៊ុនអាមេរិក អះអាងមានព័ស្តុតាងថ្មី ឈានទៅដល់ ការរកឃើញជើងហោះហើរ MH370
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


