ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិក អះអាងមានព័ស្តុតាងថ្មី ឈានទៅដល់ ការរកឃើញជើងហោះហើរ MH370
អាជ្ញាធរម៉ាឡេស៊ី ត្រូវបានគេស្នើឲ្យចាប់ផ្តើមប្រតិបត្តិការថ្មីមួយ ដើម្បីស្វែងរកជើងហោះហើរ MH370, ប្រាំបួនឆ្នាំបន្ទាប់ពីវាបាត់ខ្លួនពីរ៉ាដានៅលើសមុទ្រចិនខាងត្បូង។

ការស្នើសុំនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនរ៉ូបូតសមុទ្រអាមេរិក Ocean Infinity អះអាងថា បានរកឃើញព័ស្តុតាងថ្មីនៃទីតាំងរបស់យន្តហោះ។
យន្តហោះ Boeing 777 កំពុងធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ គួឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង ជាមួយនឹងអ្នកដំណើរចំនួន២៣៩នាក់កាលពីថ្ងៃទី០៨ខែមីនា ឆ្នាំ២០១៤ នៅពេលវាបាត់ចេញពីរ៉ាដា ពោលគឺក្រោយចេញដំណើរបានជាងមួយម៉ោង។

អស់រយៈពេលបីឆ្នាំ ដែលម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានស្វែងរកយន្តហោះនេះ នៅមហាសមុទ្រឥណ្ឌា ជាកន្លែងដែលគេជឿថាយន្តហោះធ្លាក់ ប៉ុន្តែមិនបានរកឃើញអ្វីទាល់តែសោះ។ ការស្វែងរកត្រូវបានលុបចោលជាផ្លូវការក្នុងខែមករាឆ្នាំ២០១៧ ដោយមិនមានការសន្និដ្ឋានអំពីអ្វីដែលអាចកើតឡើងចំពោះការហោះហើរដ៏អាថ៌កំបាំងនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់ Guardian ក្នុងថ្ងៃគម្រប់ខួបប្រាំបួនឆ្នាំនៃឧបទ្ទវហេតុនេះ លោក Oliver Plunkett នាយកប្រតិបត្តិក្រុមហ៊ុន Ocean Infinity និយាយថា បន្ទាប់ពីក្រុមហ៊ុនរបស់គាត់បានធ្វើការស្វែងរកមិនទទួលបានជោគជ័យនៅក្នុងឆ្នាំ២០១៨ ឥឡូវនេះខ្លួនទទួលបានព័ស្តុតាងថ្មី ដែលអាចនាំទៅដល់ការរកឃើញយន្តហោះ។

ថ្វីបើគាត់មិនបានចែករំលែកជាក់លាក់អំពីព័ស្តុតាងនេះក៏ដោយ ប៉ុន្តែលោក Plunkett និយាយថា គាត់សង្ឃឹមថានឹងបញ្ចុះបញ្ចូលរដ្ឋាភិបាលម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ឲ្យបើកភ្លើងខៀវដល់ការស្វែងរកមួយផ្សេងទៀត ហើយចាប់ផ្តើមនៅចុងឆ្នាំនេះ ឬនៅឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ភាពយន្តឯកសារថ្មីរបស់ Netflix ដែលមានចំណងជើងថា “MH370: The Plane That Disappeared” បានបង្កការចាប់អារម្មណ៍ជាសាធារណៈចំពោះអាថ៌កំបាំង និងបានបំភ្លឺអំពីទ្រឹស្តីថ្មីៗមួយចំនួន។

លោកស្រី Cyndi Hendry អ្នកស្រាវជ្រាវស្ម័គ្រចិត្តនៅក្រុមហ៊ុនរូបភាពផ្កាយរណប Tomnod បានប្រាប់ផលិតករ Netflix ថា លោកស្រីបានរកឃើញអ្វីដែលមើលទៅដូចជាបំណែកយន្តហោះនៅសមុទ្រចិនខាងត្បូង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីយន្តហោះបានបាត់ខ្លួន។
លោកស្រី Hendry អះអាងថា បានរកឃើញបំណែកយន្តហោះ ដែលដូចបេះបិទទៅនឹងជើងហោះហើរ MH370 នៅឯឆ្នេរសមុទ្រនៃប្រទេសវៀតណាម ជិតកន្លែងយន្តហោះបាត់ពីរ៉ាដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


