ព័ត៌មានជាតិ
កូវីដ១៩ធ្វើឲ្យបាត់ភ្ញៀវទេសចរបរទេសជិត២លាននាក់
កូវីដ១៩បានធ្វើឲ្យខេត្តបេតិកភណ្ឌវប្បធ៌មបិភពលោកបាត់បង់ភ្ញៀវទេសចរណ៍អន្តរជាតិចំនួនជិត២លាននាក់និងភ្ញៀវជាតិប្រមាណជាង១លាននាក់។
អាជ្ញាធរខេត្តបានអះអាងថានេះមិនមែនជាកំហុសផ្ទៃក្នុងប្រទេសនោះទេតែនេះគឺជាវិបត្តសាកលដែលគ្រប់ប្រទេសនៅលើពិភពលោកជួបប្រទះមិនមែនសម្រាប់តែកម្ពុជាមួយនោះទេ ។
លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបបានថ្លែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តសៀម រាប»ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ក្នុង។

លោក អ៊ាម ឃុន ថ្លែងថាដោយផ្អែកទៅលើសម្បត្តិវប្បធម៌ទីតាំងភូមិសាស្ត្រ បានធ្វើឱ្យខេត្ដសៀមរាបមានសក្ដានុពលសេដ្ឋកិច្ចជាចម្បងលើវិស័យកសិកម្មនិងទេសចរណ៍ ។
លោក អ៊ាន ឃុន បានបន្តថាដោយការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០ នេះបានធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមានការធ្លាក់ចុះយ៉ាងគំហុគដែលជះឥទ្ធិពលមកលើប្រទេសកម្ពុជាផងដែរក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួនសរុប ៤០០ ៨៨៩ នាក់មានការថយចុះ ៨១,៨២ ភាគរយនិងភ្ញៀវទេសចរជាតិមានចំនួនសរុប ៧០៣,១៤៧ នាក់មានការថយចុះ ៦៥,៨១ភាគរយប្រៀបធៀបនឹងឆ្នាំ២០១៩ ។

ឆ្នាំ២០១៩ ខេត្តសៀមរាបបានទទួលភ្ញៀវទេសចរបរទេសចំនួនពីរលានពីរសែននាក់គឺធ្លាក់ចុះ១៤,៨ភាគ រយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ។ តំបន់បេតិកភណ្ឌពិភពលោករកចំណូលបាន ៩៩លានដុល្លារសហរដ្ឋអាមេរិកពីការលក់សំបុត្រក្នុងឆ្នាំ ២០១៩ ចំនួននេះបានធ្លាក់ចុះ១៥ ភាគរយបើធៀបនឹងឆ្នាំ២០១៨។
ខេត្តសៀមរាបគឺជាខេត្តមួយដែលស្រូបទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។
ជារៀងរាល់ឆ្នាំភ្ញៀវទេសចរប្រហែលជាង២លាននាក់ទៅលេងខេត្តនេះដែលអាចផ្តល់ចំណូលប្រហែលជា១០០លានដុល្លារក្នុងមួយឆ្នាំ។

ក្រៅពីប្រាសាទអង្គរខេត្តសៀមរាបនៅមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀត។ កំណើនទេស ចរណ៍បានធ្វើឲ្យខេត្តមានសណ្ឋាគារសរុបមាន២២៨កន្លែង ស្មើនឹង ១៤ ៥៩៩ បន្ទប់,ផ្ទះសំណាក់មានចំនួន ៣១០ កន្លែងស្មើនឹង ៤ ៦៧៩បន្ទប់ ។
ភោជនីយដ្ឋានសរុបចំនួន១៩៦កន្លែង,ម៉ាស្សា៥០កន្លែង,ខារ៉ាអូខេចំនួន ១៤កន្លែង, ឌីស្គូតែកចំនួន ០៤កន្លែង ,ទីលានវាយកូនហ្គោល០៣កន្លែង ,ទីភ្នាក់ងារទេសចរណ៍៣២១សាខា, មគ្គុទ្ទេស ក៍ទេសចរណ៍មានចំនួន ៥,១៧២នាក់ ស្រី ៧៥៧ នាក់៕

អត្ថបទ៖ ណារី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


