ជីវិតកម្សាន្ដ
Yang Mi ជាប់ឈ្មោះជាមេកើយចិត្តល្អ ក្រោយផ្ដល់ប្រាក់រង្វាន់ដល់បុគ្គលិក និងនាំដើរកម្សាន្តក្រៅប្រទេស
យោងតាមសារព័ត៌មាន 8days កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤បានចុះផ្សាយពីតារាសម្ដែងស្រី Yang Mi ដែលផ្ដល់ប្រាក់រង្វាន់ឲ្យបុគ្គលិករបស់នាងគ្រប់ៗគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ដល់ថ្នាក់ត្រូវទស្សនិកជនចាររហ្សនាមថា ជាចៅហ្វាយក្នុងសុបិនរបស់បុគ្គលិកគ្រប់រូបដែលគេប្រាថ្នាចង់ជួបទៀតផង។
កាលពីឆ្នាំមុន នាងបានចាកចេញពីទីភ្នាក់ងារកម្សាន្តរបស់ចិន Jaywalk Studio ដោយបានសហការគ្នាបង្កើតក្នុងឆ្នាំ ២០១៣ ដើម្បីបង្កើតស្លាកឯករាជ្យ Shanghai Yangmi Film and Television Culture Studio។ នៅពេលនាងនៅជាមួយ Jaywalk នាងត្រូវបានគេសរសើរថាជាតារាដែលជំរុញដូចជា Dilireba និង Zhu Xudan ឲ្យកាន់តែល្បីល្បាញ។

មិនត្រឹមតែទទួលបានការស្រលាញ់ពីសំណាក់កូនសិស្សក្នុងកម្មវិធី Showbiz ប៉ុណ្ណោះទេ នាងក៏ជាថៅកែចិត្តល្អម្នាក់ផងដែរ។ ក្នុងពេលថ្មីៗនេះ គេហទំព័រប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានចុះផ្សាយនូវបញ្ជីឈ្មោះ ព្រះនៃសំណាងរបស់ showbiz ហើយក្នុងចំណោមឈ្មោះធំៗគឺ Li Bingbing, Hu Ge និង Yang Mi ។
យោងតាមរបាយការណ៍ បុគ្គលិករបស់ Yang Mi នឹងទទួលបានតួលេខប្រាំទៅប្រាំមួយនៅក្នុងប្រាក់រង្វាន់ចុងឆ្នាំ ហើយថែមទាំងបានផ្តល់ប្រាក់ ២០០,០០០យន់ ដល់ក្រុមទៀតផង។ ក្នុងនោះថែមទៀតដែរ Yang Mi ក៏បាននាំពួកគេទៅធ្វើដំណើរទៅក្រៅប្រទេស ហើយចែករំលែកផលិតផលដែលនាងគាំទ្រជាមួយបុគ្គលិកថែមទៀតផង។
ដោយឡែកងាកទៅកាន់អ្នកលេងអ៊ីនធឺណិតឯណោះ បន្ទាប់ពីបានដឹងព័ត៌មាននេះរួចមក ម្នាក់ៗបានបញ្ចេញមតិសម្ដែងការរំភើបជំនួសបុគ្គលិករបស់នាង។ ជាពិសេសទៀតនោះគឺអំពើសប្បុរសដោយបានដាក់ឈ្មោះនាងថាជា ចៅហ្វាយក្នុងសុបិនរបស់បុគ្គលិកគ្រប់រូប។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺអ្នកគាំទ្រជាច្រើនបានលើករឿងរ៉ាវកាលពីឆ្នាំ២០១២ នាពេលនោះ តារាស្រីដែលមានមូលដ្ឋាននៅប្រទេសចិនរូបនេះ គ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយម៉ាកយីហោប្រណីត Dior ក្នុងទីក្រុងហុងកុង នៅពេលដែលជំនួយការរបស់នាងបានបាត់លិខិតឆ្លងដែនរបស់នាងនៅនាទីចុងក្រោយ។
ជំនួសឲ្យការស្តីបន្ទោសជំនួយការ Yang Mi បានទទួលខុសត្រូវទាំងស្រុងចំពោះឧប្បត្តិហេតុនេះ ហើយបានបង្ហោះការសុំទោសជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅពេលត្រូវបានសួរអំពីឆន្ទៈរបស់នាងក្នុងការលើកកម្ពស់អាជីពរបស់អ្នកចំណូលថ្មី Yang Mi បាននិយាយថា “ឧស្សាហកម្មកម្សាន្តគឺស្រដៀងទៅនឹងចានដ៏ធំ (អាហារ)ហើយខ្ញុំមិនអាចបញ្ចប់អ្វីគ្រប់យ៉ាងតែម្នាក់ឯងបានទេ។ វាល្អជាងក្នុងការផ្តល់ឲ្យអ្នករាល់គ្នានូវឱកាសដើម្បីបញ្ចេញពន្លឺ និងបង្ហាញពីខ្លួនពួកគេ”។
ទោះយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតម្នាក់បាននិយាយថា “ខ្ញុំបានឃើញបុគ្គលិកដែលអមជាមួយនាងពាក់របស់ពី Loewe នៅព្រលានយន្តហោះ ពួកគេសំណាងណាស់”។ អ្នកខ្លះទៀតក៏សរសើរតារារូបនេះថា ជាថៅកែដែលមានចិត្តសប្បុរសបំផុតហើយក៏មិនដូចព័ត៌មានដែឡលេចឮកន្លងមកថានាងចិត្តដាច់សុខចិត្តឲ្យជំនួយការដើរហាលភ្លៀងឯនាងបែរទទូលឆ័ត្រម្នាក់ឯងវិញ៕

អត្ថបទ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកមានឥទ្ធិពលចិនម្នាក់ ចំណាយប្រាក់រាប់សិបលានដុល្លារ កែសម្ផស្សតាំងពីអាយុ ១៣ ឆ្នាំ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


