សេដ្ឋកិច្ច
ឥណ្ឌា ចាប់ដៃ អឺរ៉ុប៤ប្រទេស ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទឹកប្រាក់១០០ពាន់លានដុល្លារ
តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃចន្ទទី១១ខែមីនា, ពេលនេះ ឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសអឺរ៉ុបចំនួន៤ ដែលមិនមែនជាសមាជិក EU ដូចជា ន័រវេស ស្វីស អ៊ីស្លង់ និងលិចតិនស្តាញ។

រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា និយាយថា កិច្ចព្រមព្រៀងជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នឹងនាំឲ្យមានការវិនិយោគនៅប្រទេសឥណ្ឌា ក្នុងទំហំទឹកប្រាក១០០ពាន់លានដុល្លារ ហើយការប្រកាសនេះទៀតសោត ធ្វើឡើងស្របពេលចក្រភពអង់គ្លេសនិងឥណ្ឌា កំពុងចរចាលើកិច្ចព្រមព្រៀង FTA រយៈពេលពីរឆ្នាំចុងក្រោយ។
លោកនាយករដ្ឋមន្ត្រី Narendra Modi បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងដ៏សំខាន់នេះ គឺបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងបង្កើតឱកាសសម្រាប់យុវជនរបស់យើង។ ពេលខាងមុខនឹងនាំមកនូវភាពចម្រុងចម្រើន និងការរីកចម្រើនទៅវិញទៅមក ព្រោះយើងពង្រឹងចំណងមិត្តភាពជាមួយប្រទេស EFTA”។

ក្រោយការចរចាជិត១៦ឆ្នាំកិច្ចព្រមព្រៀងនេះ ក៏លេចចេញជារូបរាង ហើយនៅក្រោមកិច្ចព្រមព្រៀងនេះ ឥណ្ឌានឹងដកពន្ធនាំចូលភាគច្រើនលើទំនិញឧស្សាហកម្មពីប្រទេសទាំងបួន ជាថ្នូរនឹងការវិនិយោគក្នុងរយៈពេល១៥ឆ្នាំ។
ការវិនិយោគ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងវិស័យឧស្សាហកម្មមួយចំនួន ដូចជាឱសថ គ្រឿងចក្រ និងការផលិត ជាដើម។

ស្របពេលជាមួយគ្នានោះដែរ EFTA បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារនិងសម្រួលដល់នីតិវិធីគយ ដោយធ្វើឲ្យកាន់តែមានភាពងាយស្រួលសម្រាប់អាជីវកម្មឥណ្ឌា និង EFTA ដើម្បីពង្រីកប្រតិបត្តិការរបស់ពួកគេនៅក្នុងទីផ្សាររៀងៗខ្លួន”។
ទោះបីជាយ៉ាងណាក៏ដោយ ឥណ្ឌា និងប្រទេស EFTA ទាំង៤ ចាំបាច់ត្រូវផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះសិន មុនពេលវាអាចចូលជាធរមាន ខណៈស្វីសគ្រោងធ្វើដូច្នេះនៅឆ្នាំក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ត្រៀមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើនទៀតនៅអាស៊ី-ប៉ាស៊ីហ្វិក
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


