Connect with us

ព័ត៌មានជាតិ

តំណាងក្រសួងមហាផ្ទៃ ស្នើមន្ត្រីអន្តោប្រវេសន៍ទប់ស្កាត់ឱ្យបានការជ្រៀតចូលខុសច្បាប់របស់ជនបរទេស   

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងចេញ-ចូលរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ពិសេសត្រូវទប់ស្កាត់ឱ្យបានការជ្រៀតចូលដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក​ គៀត​ ច័ន្ទថារិទ្ធ​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានលើកឡើងថា ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដ៏សំខាន់មួយក្នុងចំណោមកិច្ចការសំខាន់ៗដទៃទៀតរបស់ជាតិ និងក្រសួងមហាផ្ទៃ ដែលការងារនេះមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរក្សាសន្តិសុខជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេស ដែលក្រសួងមហាផ្ទៃ មានភារកិច្ចទទួលខុសត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាល និងប្រជាជន។

ដូច្នេះ លោករដ្ឋលេខាធិការ គៀត​ ច័ន្ទថារិទ្ធ បានស្នើឱ្យមានការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ-ចូលប្រទេសរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការ ទប់ស្កាត់មិនឱ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងស្មារតីអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ រួមទាំងការអនុវត្តគោលនយោបាយវិនិយោគ និងទេសចរណ៍ជាតិ។  

ជាមួយគ្នានេះ នៅចំពោះមុខថ្នាក់ដឹកនាំ​ និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជានាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងអស់​ លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យបង្កើនសកម្មភាពត្រួតពិនិត្យការចេញ-ចូល ឆ្លងកាត់ច្រកទ្វារអន្តរជាតិនានា ដើម្បីបង្ការទប់ស្កាត់ការជ្រៀតចូលរបស់មុខសញ្ញាភេរវកម្ម មុខសញ្ញាឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងមុខសញ្ញាល្មើសច្បាប់ផ្សេងៗទៀតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម