ព័ត៌មានអន្ដរជាតិ
លោក ពូទីន មិនបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសប្រធានាធីបតីនៅការិយាល័យផ្ទាល់នោះទេ
ជារឿងដ៏គួរភ្ញាក់ផ្អើលមួយដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មិនបានអញ្ជើញទៅបោះឆ្នោតផ្ទាល់នៅឯការិយាល័យបោះឆ្នោតក្នុងប្រទេស ពោលមេដឹកនាំដែលកំពុងប្រជែងតំណែងក្នុងនាមជាបេក្ខជនឯករាជ្យបានគូសសន្លឹកឆ្នោតតាមប្រព័ន្ធអនឡាញ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន TASS កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅ ។

ក្នុងឃ្លីបវីដេអូមួយបានបង្ហាញឲ្យដឹងថា លោក ពូទីន បានដើរសំដៅទៅកាន់កុំព្យូទ័រក្នុងអូហ្វីសរបស់លោក ហើយបានចុចគូសលើសន្លឹកឆ្នោតទាំងទឹកមុខញញឹមស្រស់ស្រាយ និងគ្រវីដៃដាក់កាមេរ៉ា ខណៈបន្ទាប់មកអេក្រង់កុំព្យូទ័របានបង្ហាញពីការជូនដំណឹងសម្រាប់ការបោះឆ្នោតដោយជោគជ័យ ។
នេះជាលើកទីមួយហើយដែលរុស្ស៊ីដាក់ដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតាមរយៈប្រព័ន្ធអននឡាញ ប៉ុន្តែទោះជាយ៉ាងណា ការបោះឆ្នោតនេះមានត្រឹម ១ ភាគ ៣ នៃតំបន់ទាំងអស់របស់រុស្ស៊ីប៉ុណ្ណោះ ខណៈក្នុងនោះក៏មានការិយាល័យបោះឆ្នោតនៅទីក្រុងមូស្គូផងដែរ ។

សរុបមក មនុស្សជាង ៤.៧ លាននាក់បានដាក់ពាក្យបោះឆ្នោតតាមអនឡាញ បន្ទាប់ពីបានចុះឈ្មោះកាលពីថ្ងៃទី២៩ ខែមករាដល់ថ្ងៃទី១១ ខែមីនា ខណៈលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធនឹងនឹងប្រកាសឲ្យដឹងនៅចន្លោះម៉ោង ១០ យប់ និងម៉ោង ១១ យប់ (ម៉ោងនៅទីក្រុងមូស្គូ) នាថ្ងៃទី១៧ ខែមីនា ។
ការិយាល័យបោះឆ្នោតជាង ៩៤,០០០ នៅក្នុងប្រទេសរុស្ស៊ីបានបើកទ្វារចំហ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ (ម៉ោងនៅរុស្ស៊ី) ប៉ុន្តែលើកលែងតែទីតាំងមួយចំនួននៅបរទេសប៉ុណ្ណោះ ការបោះឆ្នោតនឹងបិទបញ្ចប់ជាផ្លូវការនៅម៉ោង ៩ យប់នាថ្ងៃទី១៧ ខែមីនា ជាពិសេសការិយាល័យបោះឆ្នោតនៅក្នុងតំបន់ Kaliningrad ភាគខាងលិចរបស់ប្រទេសរុស្ស៊ី ។

ចំណែកនៅបរទេស រុស្ស៊ីមានការិយាល័យបោះឆ្នោតសរុបចំនួន ២៩៥ ការិយាល័យក្នុងប្រទេស និងដែនដីចំនួន ១៤៤ ខណៈនៅមជ្ឈមណ្ឌលអវកាស Baikonur ដែលរុស្ស៊ីជួលពីកាហ្សាក់ស្ថានក៏នឹងរៀបចំការបោះឆ្នោតផងដែរ ខណៈពេលវេលាពិតប្រាកដនៃការបោះឆ្នោតនៅក្រៅប្រទេសនឹងប្រែប្រួលទៅតាមប្រទេសទាំងនោះ ។
គួរបញ្ជាក់ថា រុស្ស៊ីបាននឹងកំពុងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះ ខណៈក្រៅពីលោក ពូទីន ក៏មានបេក្ខជនឈរឈ្មោះបោះឆ្នោត ៣ រូបផ្សេងទៀតផងដែរក្នុងនោះរួមមាន លោក Vladislav Davankov ជាអនុប្រធានសភារបស់រុស្ស៊ី និងជាសមាជិកនៃគណៈកម្មាធិការបក្សប្រជាជនថ្មី, លោក Leonid Slutsky មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDPR) ជាបក្សនៅខាងវិមានក្រឹមឡាំង និងមួយរូបទៀតគឺលោក Nikolai Kharitonov បេក្ខភាពមកពីបក្សកុម្មុយនីស្ត ៕
សូមទស្សនាវីដេអូ!
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ នាយករដ្ឋមន្ត្រីថៃ ៣ រូបជួបជុំគ្នានៅស្រុកកំណើតលោក ថាក់ស៊ីន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


