ព័ត៌មានអន្ដរជាតិ
Apple បើកហាងធំជាងគេកម្រិតពិភពលោកនៅក្រុងសៀងហៃ ស្វាគមន៍អតិថិជនគ្រប់ជាតិសាសន៍
ក្រុមហ៊ុនបច្ចេកវិទ្យា Apple កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅបានបើកសម្ពោធហាងលក់ផលិតផលរាយធំជាងគេរបស់ខ្លួននៅទីក្រុងសៀងហៃនៃទឹកដីចិនដីគោក ដោយក្នុងនោះប្រធានប្រតិបត្តិ Apple លោក Tim Cook ជាអ្នកបើកទ្វារសម្ពោធដោយផ្ទាល់ស្វាគមន៍អតិថិជនជនជាតិចិនជាច្រើននាក់ ។
តាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ បានឲ្យដឹងថា ហាងធំជាងគេ និងជាហាងទី៨ របស់ Apple មានទីតាំងនៅចំណុច Jing’ansi Square ក្នុងសង្កាត់ពាណិជ្ជកម្មមួយនៃទីក្រុងសៀងហៃ ។ បើគិតជាលំដាប់ក្នុងពិភពលោក ហាងថ្មីនេះជាហាងធំជាងគេទីពីរទូទាំងពិភពលោក ។
សម្រាប់ហាងប្រេនអាមេរិកមួយនេះផងដែរមានបុគ្គលបម្រើការជាង ១៥០ នាក់ ដែលអាចនិយាយប្រាស្រ័យទាក់ទងបានជាភាសាអង់គ្លេស ជប៉ុន កូរ៉េ អាល្លឺម៉ង់ អេស្ប៉ាញ ម៉ាឡេ និងភាសាចិនគ្រប់ភាសាតាមតំបន់ ដែលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់អតិថិជនគ្រប់ជាតិសាសន៍ ។
លោកស្រី Diana Chou ជាប្រធានទីផ្សារតំបន់ភាគខាងកើតប្រទេសចិនបានឲ្យដឹងថា “អតិថិជនជនជាតិចិន ក៏ដូចជាហាងលក់ផលិតផល Apple នៅប្រទេសចិនគឺសកម្មបំផុត ក្នុងចំណោមបណ្តាហាងនៅលើពិភពលោក ហើយហាងថ្មីនេះ និងបន្ថែមភាពងាយស្រួលដល់ការទិញលក់ក្នុងប្រទេសចិនផងដែរ” ។
ដោយឡែកកាលពីថ្ងៃពុធកន្លងទៅ ក្រុមហ៊ុន Apple ក៏បានរៀបចំចែករំលែកកម្មវិធីពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ធំៗប្រចាំនៅចិន រួមមានក្រុមហ៊ុន BYD, ក្រុមហ៊ុន Lens Technology, ក្រុមហ៊ុន Shenzhen Everwin Precision Technology Co., Ltd,. ជាដើម ដោយមានការបង្ហាញសមិទ្ធិផលថ្មីៗចុងក្រោយ និងបណ្តុះបណ្តាលចំណេះដឹងបច្ចេកវិទ្យាបន្ថែមផងដែរ ៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


