ព័ត៌មានអន្ដរជាតិ
ទីក្រុងហាណូយ ជួបគ្រោះរញ្ជួយដីកម្រិត ៤រ៉ិចទ័រ
វិទ្យាស្ថានភូគព្ភសាស្ត្រ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៤រ៉ិចទ័រ បានវាយប្រហារសង្កាត់ My Duc ជាងក្រុងហាណូយ កាលពីព្រឹកថ្ងៃចន្ទទី២៥ខែមីនា បង្កការភិតភ័យដល់ប្រជាពលរដ្ឋ។

តាមសេចក្តីរាយការណ៍របស់ VN Express, ការរញ្ជួយដីនេះ កើតឡើងនៅម៉ោង៨:០៥ព្រឹក និងមានជម្រៅប្រហែល១៦គីឡូម៉ែត្រ ហើយនាំឲ្យមានការរំញ័រជិត៥វិនាទី។
ទោះបីជាយ៉ាងណាក៏ដោយ គ្រោះរញ្ជួយដីនេះ មិនបង្កហានិភ័យនៃគ្រោះមហន្តរាយអ្វីទេ ហើយក្រុមមន្ត្រី ក៏បានចុះទៅពិនិត្យមើលតាមទីតាំង ដើម្បីវាយតម្លៃការខូចខាតផងដែរ។

នេះមិនមែនជារឿងថ្មីឡើយ ដែលប្រទេសវៀតណាម ជួបប្រទះការរញ្ជួយដី។ កាលពីថ្ងៃទី១៣ខែមករា គ្រោះរញ្ជួយដីកម្រិត២.៨រ៉ិចទ័រជាមួយជម្រៅ១០គីឡូម៉ែត្រ ក៏បានវាយប្រហារស្រុក Luong Son ក្នុងខេត្ត Hoa Binh ភាគខាងជើងផងដែរ។
សូមបញ្ជាក់ នៅប្រទេសវៀតណាម ការរញ្ជួយដីត្រឹមកម្រិតពី៤ទៅ៤.៩រ៉ិចទ័រ ត្រូវបានចាត់ថ្នាក់ថាជាការរញ្ជួយតូចតាច ដែលបង្កគ្រោះថ្នាក់តិចតួចបំផុតទាំងចំពោះសំណង់អគារនិងជីវិតមនុស្ស៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន