ព័ត៌មានអន្ដរជាតិ
ទីក្រុងហាណូយ និងបាងកក សុទ្ធតែរង្គើ ដោយការរញ្ជួយដី
ពលរដ្ឋជាច្រើននៅក្នុងអគារផ្ទះល្វែងក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាម បានរាយការណ៍អំពីការរង្គើ បណ្តាលមកពីគ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ ដែលវាយប្រហារព្រំដែន ចិន-មីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រទី១៧ខែវិច្ឆិកា។
លោក Nguyen Xuan Anh ប្រធានវិទ្យាស្ថានភូគព្ភសាស្ត្រ បានប្រាប់កាសែត Tuoi Tre ថា ការរញ្ជួយដី បានវាយប្រហារនៅម៉ោង ៨ និង ៣៧ នាទីព្រឹក ក្នុងជម្រៅប្រហែល ៤៨ គីឡូម៉ែត្រ ប៉ុន្តែមិនបង្កហានិភ័យជាគ្រោះមហន្តរាយអ្វីឡើយ។

ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលព្រមានរញ្ជួយដីនិងរលកយក្សស៊ូណាមិ ក្រោមវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម ក៏បានតាមដានការរញ្ជួយនេះដែរ។
ងាកទៅប្រទេសថៃឯណោះវិញ នាយកដ្ឋានអង្កេតការរញ្ជួយដីនៃក្រសួងឧតុនិយមថៃ បានប្រកាសថា គ្រោះរញ្ជួយដីនេះមានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគពាយព្យនៃស្រុក Mae Sai ខេត្ត Chiang Rai។
ការរញ្ជួយនេះ ក៏រង្គើដល់ស្រុក Muang, Mae Suay និង Mae Sai នៃខេត្ត ឈៀងរ៉ៃ; ស្រុក Saraphi និង Muang នៃខេត្តឈៀងម៉ៃ; ស្រុក Muang នៃខេត្ត ឡាំភុន; ផ្នែកខ្លះនៃខេត្តណាន និងសង្កាត់ Lak Si នៃទីក្រុងបាងកក ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre, Bangkok Post
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


