ព័ត៌មានអន្ដរជាតិ
ជិត ៣ ខែមកនេះ ជំងឺគ្រុនឈាមសម្លាប់មនុស្សជាង ៧០០ នាក់នៅ ប្រេស៊ីល
ការឆ្លងជំងឺគ្រុនឈាមបាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅអាមេរិកខាងត្បូង ខណៈមានការស្លាប់ជាង ៧០០ នាក់ត្រូវបានបញ្ជាក់នៅប្រទេសប្រេស៊ីលក្នុងឆ្នាំនេះ ដែលជំរុញឲ្យអាជ្ញាធរក្នុងតំបន់ប្រកាសភាពអាសន្ន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន NHK កាលពីថ្ងៃទី២៥ ខែមីនា ។

ជំងឺគ្រុនឈាមដែលឆ្លងដោយមូសខ្លាខាំនេះ បណ្តាលឲ្យក្តៅខ្លួន និងឈឺក្បាលខ្លាំង ក៏ដូចជាការឈឺចាប់សាច់ដុំ និងសន្លាក់ ហើយក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បានផងដែរ ខណៈប្រទេសប្រេស៊ីលបានរាយការណ៍ថាមានករណីឆ្លងជំងឺគ្រុនឈាមជាង ២ លានករណី និងមានអ្នកស្លាប់យ៉ាងហោចណាស់ ៧១៥ នាក់ចាប់តាំងពីខែមករាមក ។

ក្រសួងសុខាភិបាលរបស់ប្រទេសនេះនិយាយថា ចំនួនអ្នកឆ្លងក្នុងឆ្នាំនេះ គឺជាចំនួនខ្ពស់បំផុតជាងឆ្នាំណាទាំងអស់ ចាប់តាំងពីកំណត់ត្រានៃជំងឺនេះបានផ្ទុះឡើងនៅឆ្នាំ ២០០០ ។ ករណីឆ្លងបាននិងកំពុងកើនឡើងជាពិសេសនៅក្នុងតំបន់ដែលមានប្រជាជនច្រើន ដូចជារដ្ឋ Sao Paulo និង Rio de Janeiro ក៏ដូចជារដ្ឋធានី Brasilia ផងដែរ ។
ចំណែកការបន្តកើនឡើងសីតុណ្ហភាពខ្ពស់ និងលក្ខខណ្ឌសើម ដោយសារតែការប្រែប្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុ El Nino គឺជាមូលហេតុនៅពីក្រោយការរីករាលដាលយ៉ាងឆាប់រហ័សនៃការផ្ទុះឡើងជំងឺគ្រុនឈាមនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


