ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងនិងអតីតសិស្សសាលាបាក់ទូក បានជួយរៀបចំពិធីបុណ្យសពជូនអ្នកគ្រូសីលធម៌ពលរដ្ឋ
លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយមិត្តភក្តិដែលជាអតីតសិស្សសាលាបាក់ទូក ដែលធ្លាប់ជាកូនសិស្សរបស់អ្នកគ្រូ អេង សាវទ្ធី បានជួយរៀបចំធ្វើបុណ្យសពអ្នកគ្រូទាំងស្រុង និងបាននាំយកថវិកាមួយចំនួនទៅជូនដល់គ្រួសារសព ដើម្បីទុកសម្រាប់គ្រួសារប្រើប្រាស់ ក្នុងការព្យាបាលស្វាមីអ្នកគ្រូ ដែលកំពុងមានជំងឺនិងជរាផងដែរ។

ថវិកាសរុបដែលបាននាំយកទៅជូនដល់គ្រួសារសពមានចំនួន 5,000$ដោយទទួលបានពីអតីកូនសិស្សដូចខាងក្រោម៖
1.ឯកឧត្តម លី ហុង 600$
2.ឯកឧត្តម រ័ត្ន មុនី 500$
3.លោក ហេង ផេង 500$
4.ឧត្តមសេនីយឯកកែវ សុទ្ធា 250$
5.លោក លី សារុន 200$
6.លោក លី ប៊ុនគង់ 200$
7.លោក សុខ ម៉េង 200$
8.ឯកឧត្តម ជា សុខឃាង 100$
9.លោក លៀក ស្រ៊ុន 200$
10.លោក ចាន់ សុរិយា 500$
11.អ្នកស្រីមេធាវី មួង ធនលាភី30$
12.អ្នកស្រី សេង ភីរ៉ា 50$
13.នាងសុខ ហ៊ុយ 50$ និង
14. លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង1,620 $។
បន្ថែមលើនេះ ក៏នៅមាន អតីតសិស្សសាលាបាក់ទូកដទៃទៀត បាននាំគ្នាទៅចូលបុណ្យសព អ្នកគ្រូ តាមសទ្ធារៀងៗខ្លួនផងដែរ។ សូមបញ្ជាក់ថា អ្នកគ្រូ អេង សាវទ្ធី ជាអតីតគ្រូសីលធម៌ពលរដ្ឋនៃសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ1980រហូតចូលនិវត្តន៍ក្នុងឆ្នាំ2008 បានទទួលមរណភាព កាលពីថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2021 វេលាម៉ោង10ព្រឹកដោយជំងឺគាំងបេះដូងក្នុងជន្មាយុ75ឆ្នាំ។


ការទទួលអនិច្ចកម្មរបស់អ្នកគ្រូ បានបន្សល់កូន03នាក់ ស្រី02 ប្រុស01 នៅបន្តវេនជាគ្រូបង្រៀនដូចៗគ្នា ក្នុងនោះមានកូនស្រីទី១ ជាគ្រូនៅសាលាបឋមសិក្សាសន្ធរមុខ។កូនស្រីទី២ ជាគ្រូនៅវិទ្យាល័យបាក់ទូក។ កូនទី៣ ជាកូនប្រុសពៅ ជាគ្រូនៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន អរុណវតី បង្រៀនសីលធម៌ពលរដ្ឋ។ ចំណែកស្វាមីរបស់អ្នកគ្រូជាយោធាចូលនិវត្តន៍ និងមានជំងឺប្រចាំកាយ ហើយថែមទាំងភ្លេចភ្លាំងស្មារតីផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


