ចរាចរណ៍
ឪពុកកូនពីរនាក់ជិះម៉ូតូឌុបគ្នាទៅធ្វើសំណង់បុកផើងផ្កាបាក់កស្លាប់
កូនប្រុសវ័យ១៨ឆ្នាំបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់ខណៈពេលឌុបឪពុកទៅធ្វើសំណង់។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈស្ថិតនៅមុខផ្ទះលេខ២២៩ ផ្លូវ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ជនរងគ្រោះរហូតបាត់បង់ជីវិតឈ្មោះ យ៉ុង វាសនា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិកណ្តាលក្រោមឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។ដោយឡែកឪពុកដែលរងរបួសឈ្មោះ យ៉ុង ខ្សា អាយុ៤០ឆ្នាំ។

យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ បានឲ្យដឹងថានៅម៉ោងកើតហេតុជនរងគ្រោះពីរនាក់ឪពុកកូនបានជិះម៉ូតូម៉ាកសេ១២៥ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ១HA ០៧ ៨៩ដោយក្នុងនោះកូនប្រុសជាអ្នកឌុប។
លោកអធិការរងបន្តថា ពួកគេបានធ្វើដំណើតាមបណ្តោយផ្លូវលេខ៣៦៩ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។លុះបើកទៅដល់មុខផ្ទះលេខ២២៩ស្ថិតក្នុងភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីក៏បុកផើងផ្កាមុខផ្ទះខាងលើបណ្តាលឲ្យជនរងគ្រោះជាអ្នកឌុបផ្លោងទៅនិងថ្នល់កាក់ករស្លាប់នៅនឹងកន្លែងចំណែកឪពុកដែលអង្គុយពីក្រោយបានរងរបួសស្រាលហើយពួកគេសុទ្ធតែពាក់មួកការពារសុវត្ថភាព។

លោកឯក សារ៉ន បានបញ្ជាក់ពីមូលហេតុដែលបង្កឲ្យជួបគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះគឺដោយសារតែជនរងគ្រោះបើកបរលឿន។បន្ទាប់ពីកើតហេតុសពជនរងគ្រោះត្រូវបានដឹកយកទៅធ្វើបុណ្យនៅគេហដ្ឋានហើយម៉ូតូក៏ប្រគល់ជូនទៅក្រុមគ្រួសារសពនាពេលនោះដែរ៕
អត្ថបទ ៖ នរា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា