ជីវិតកម្សាន្ដ
មិនធម្មតា ! មាស សុខសោភា គ្រងមកុដនិងងារជា «រាជនីសំលេងធម្មជាតិ »
តារាចម្រៀង មាស សុខសោភា ពិតជាមិនធម្មតាក្រោយពេលប្រកាសកុងត្រាជាមួយផលិតកម្មរាមរយៈពេលមួយឆ្នាំភ្លាម នាងក៏ទទួលបានការគ្រងមកុដនិងងារជារាជនីសម្លេងធម្មជាតិស្ទើរមិននឹក ស្មានដល់។
ការរក្សាបានប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់តារាស្រី មាស សុខសោភា នេះក៏ព្រោះតែនាងជាតារាមួយរូបដែលមានសមត្ថភាពផ្នែកសិល្បៈចម្រៀងដែលមានអំណោយផលមកពីធម្មជាតិស្រាប់ខណៈពេលនេះនាងទទួលបានងារជារាជនីសម្លេងធម្មជាតិ ផងនោះ។

ក្រៅបង្ហាញអារម្មណ៍រំភើប មាស សុខសោភា បាននិយាយថា ខ្ញុំពិតជារំភើបហើយសូមអរគុណដល់លោកអគ្គនាយកនិងអគ្គនាយិការផលិតកម្មរាមដែលបានផ្ដល់មកុដនិងងារជា«រាជនីសំលេងធម្មជាតិ » សម្រាប់ផលិតកម្មរាមដល់រូបនាងខ្ញុំហើយក៏អរគុណសម្រាប់ការបង្កើតកម្មវិធីដ៏មហាអស្ចារ្យនេះ។
តារាស្រី មាស សុខសោភា បានប្រកាសជំហររបស់ខ្លួនដោយភាពជឿជាក់ថាការសម្រេចចិត្តចូលផលិតកម្មរាមរហូតឈានដល់ធ្វើការចុះកិច្ចសន្យារយៈ១ឆ្នាំនេះគឺកើតចេញពីបេះដូងនិងក្តីស្រលាញ់រវាងនាងនិងថៅកែផលិតកម្មនេះតែម្តង។ នាងថាក្តីស្រលាញ់ដែលកើតចេញពីបេះដូងនេះទើបធ្វើឲ្យនាង សម្រេចចិត្តចូលផលិតកម្មមួយនេះ។ មិនប្រាកដទេថាកុងត្រា១ឆ្នាំនេះក៏អាចឈានដល់មួយជីវិតផងដែរ។សម្តីបញ្ជាក់របស់ មាស សុខសោភា៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


