ជីវិតកម្សាន្ដ
Ahreum អតីតក្រុម T-ara បង្ហាញមុខជាសាធារណៈ ទោះមានរឿងចម្រូងចម្រាសថា បោកលុយគេ
Ahreum ដែលជាអតីតសមាជិកនៃក្រុម T-ara ដ៏មានប្រជាប្រិយមួយរូបបានត្រលប់មកវិញ ដោយបើកដំណើរការប៉ុស្តិ៍ផ្ទាល់ខ្លួនរបស់នាងនៅលើទូរទស្សន៍ Afreeca ព្រមទាំងបាននិយាយអំពីភាពចម្រូងចម្រាសជាច្រើន ជុំវិញការបោកប្រាស់លុយកាក់អ្នកគាំទ្រ។
នៅថ្ងៃទី ០៥ ខែមេសា Ahreum បានទៅទូរទស្សន៍ Afreeca ដើម្បីពិភាក្សាអំពីបញ្ហាថ្មីៗដែលកំពុងជួប។ ក្នុងនោះនាងបានលាតត្រដាងពីកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីទទួលបានកចិ្ចមើលថែកូនៗឡើងវិញ បន្ទាប់ពីបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកអត្ថាធិប្បាយព្យាបាទ។
អតីតសមាជិកនៃក្រុម T-ara រូបនេះ បានបង្ហាញឲ្យដឹងថា កូនៗរបស់នាងបច្ចុប្បន្នកំពុងស្ថិតនៅក្នុងកន្លែងការពារដែលគ្រប់គ្រងដោយការិយាល័យ Seocho-gu ដោយពន្យល់ពីកាលៈទេសៈនេះថា “ដោយសារតែពាក្យបណ្តឹងរបស់ខ្ញុំប្រឆាំងនឹងអតីតប្តីរបស់ខ្ញុំពីបទរំលោភលើកុមារ អាជ្ញាធរបានអន្តរាគមន៍ដើម្បីធានាសុវត្ថិភាពរបស់កុមារ។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ខ្ញុំក៏ដោយ ខ្ញុំអាចទទួលបានរូបថតរបស់ពួកគេម្តងម្កាលប៉ុណ្ណោះ” ។
ទាក់ទងនឹងការចោទប្រកាន់ពីបទឆបោកអំពីររឿងរ៉ាវនៃការខ្ចីលុយអ្នកគាំទ្រ Ahreum បានបញ្ជាក់ថា “វាមិនត្រឹមត្រូវទេដែលនិយាយថាខ្ញុំខ្ចីលុយ។ មានមនុស្សជាច្រើនបានលើកទឹកចិត្តខ្ញុំក្នុងពេលលំបាកមួយនេះ”។
ក្រោយមកទៀត នាងបាននិយាយអំពីស្ថានភាពទំនាក់ទំនងបច្ចុប្បន្នរបស់នាង Ahreum និងគូដណ្ដឹងហើយចែករំលែកព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលថា “ចាស ខ្ញុំកំពុងមានទំនាក់ទំនងស្នេហា ហើយលើសពីនេះទៀត ខ្ញុំកំពុងរំពឹងថានឹងមានកូនជាមួយគ្នាថែមទៀតផង” ។
ថ្វីបើយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នៃល្បែងស៊ីសងខុសច្បាប់ Ahreum បានបដិសេធយ៉ាងខ្លាំងចំពោះការជាប់ពាក់ព័ន្ធណាមួយដោយនិយាយថា “ខ្ញុំមិនដឹងទាំងស្រុងចំពោះសកម្មភាពបែបនេះទេ។ ខ្ញុំនឹងមិនចូលរួមក្នុងអាកប្បកិរិយាបែបនេះទេ ទោះបីជាខ្ញុំដឹងថាវាជាអ្វីក៏ដោយ”។
សូមបញ្ចាក់ដែរថា Ahreum ធ្លាប់រៀបការជាមួយអ្នកជំនួញនៅឆ្នាំ ២០១៩ និងមានកូនប្រុសពីរនាក់ ក្រោយមកទើបធ្លាយដំណឹងនៃការរលែងលះរបស់នាងនៅក្នុងខែធ្នូឆ្នាំមុន ដោយលើកឡើងពីករណីនៃអំពើហិង្សានិងការរំលោភបំពានលើកុមារពីអតីតស្វាមី។ បន្ទាប់មកទៀត នាងបានច្រានចោលការចោទប្រកាន់ថា ទារប្រាក់ពីអ្នកគាំទ្រថាជារឿងមិនពិត ដោយចាត់ទុកថាពួកគេលួចចូលគណនីបណ្ដាញសង្គមរបស់នាង។ នាងក៏បានសន្យាចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលផ្សាយពាក្យចចាមអារ៉ាមមិនពិត និងការបញ្ចេញមតិព្យាបាទដល់រូបនាងនិងក្រុមគ្រួសារផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Go Yoon Jung នឹងជំនួសតំណែង Han So Hee ជាតារាបង្ហាញម៉ូដឲ្យធនាគារ NH ម្ដង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


