Connect with us

ជីវិតកម្សាន្ដ

Go Yoon Jung នឹងជំនួសតំណែង Han So Hee ជាតារាបង្ហាញម៉ូដឲ្យធនាគារ NH ម្ដង

បានផុស

នៅ

កាលពីថ្ងៃទី ០៧ ខែមេសា ធនាគារ NH Bank (Nonghyub Bank) បានបញ្ចប់កិច្ចសន្យារយៈពេល ៣ ឆ្នាំរបស់ខ្លួន ជាមួយ Han So Hee ហើយបានជ្រើសរើសតារាសម្តែង Go Yoon Jung ជាមុខមាត់ថ្មីជំនួស សម្រាប់យុទ្ធនាការរបស់ពួកគេ ដោយលើកឡើងពីរូបភាពដ៏ល្បីល្បាញ និងស្រស់ស្អាតរបស់នាង។

របាយការណ៍ពី Allkpop បានបង្ហាញថា Han So Hee ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះស្នេហាត្រីកោណ បានជ្រើសរើសមិនបន្តកិច្ចសន្យារបស់នាងសម្រាប់ការផ្សាយពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុ ដោយយល់ព្រមទៅវិញទៅមក ដើម្បីឲ្យវាផុតកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរំពឹងទុកបានកើតឡើងនៅក្នុងឧស្សាហកម្មដែលភ្ជាប់ការសម្រេចចិត្តរបស់ Han So Hee មិនបន្តកិច្ចសន្យា ជាមួយពាក្យចចាមអារ៉ាមជុំវិញទំនាក់ទំនងរបស់នាងនឹងតារាសម្តែង Ryu Joon Yeol ។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ Han So Hee គឺ 9ato Entertainment បានបញ្ជាក់ប្រាប់ Sports Kyunghyang ថា “យើងបានព្រមព្រៀងគ្នារួចហើយថានឹងមិនបន្តកុងត្រាថ្មីនៅចុងឆ្នាំមុន” ។

លើសពីនេះ Han So Hee បាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​យល់ព្រម​របស់​នាង​ជាមួយ​នឹង ‘Chum Churum’ Soju របស់ Lotte Chilsung Beverage កាលពីដើមខែមុនរួចរាល់ទៅហើយ។ ចំណែកធនាគារ NH Bank គ្រោងនឹងដាក់បង្ហាញការផ្សាយពាណិជ្ជកម្មបោះពុម្ពដែលបង្ហាញពី Go Yoon Jung ចាប់ផ្តើមសប្តាហ៍នេះ ជាមួយនឹងផែនការសម្រាប់ការផ្សព្វផ្សាយជាបន្តបន្ទាប់នៅទូទាំងវេទិកាផ្សេងៗ រួមទាំងទូរទស្សន៍ យូធូប និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

សូមបញ្ចាក់ដែរថា នៅក្នុងព័ត៌មានផ្សេងទៀត Go Yoon Jung ទទួលបានការទទួលស្គាល់តាមរយៈតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្តដូចជា ‘The Hunt’ និងរឿង Disney+ ‘Moving’។ ថ្មីៗនេះនាងបានបញ្ចប់ការថតរឿងភាគរបស់ទូរទស្សន៍ tvN ‘Wise Resident Life’ ហើយកំពុងត្រៀមចាក់ផ្សាយផងដែរ៕

តារាសម្ដែង Go Yoon Jung

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖តារាកូរ៉េ ១០រូប ត្រូវគេចាត់ថ្នាក់ថា មានទស្សនិកជនស្រឡាញ់ទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៦ នាទី មុន

រដ្ឋបាលឃុំចន្រ្តី ច្រានចោលការផ្សព្វផ្សាយពីការរកឃើញសត្វខ្លាពីរក្បាលនៅខាងត្បូងផ្សារចន្ត្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

UN៖ របបសឹកមីយ៉ាន់ម៉ា នៅតែអាចទទួលបានអាវុធ និងលុយពីបរទេស

ព័ត៌មានជាតិ១០ ម៉ោង មុន

សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ ប្តឹង​មន្ត្រី​អង្គការ​សង់​ត្រា​ល់​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០០​លាន​រៀល

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី ប្រាប់លោក គង់ វិបុល ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារពន្ធដារ ដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំ

ព័ត៌មានជាតិ១១ ម៉ោង មុន

ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​សេវា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

Sokha Hotels

ព័ត៌មានពេញនិយម