ព័ត៌មានអន្ដរជាតិ
FBI បារម្ភខ្លាច អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មដូចនៅ រុស្ស៊ី ដែរ
FBI មានការព្រួយបារម្ភអំពីលទ្ធភាពនៃការវាយប្រហារនៅក្នុងសហរដ្ឋអាមេរិកស្រដៀងនឹងការវាយប្រហារដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅឯសាលប្រគុំតន្ត្រីរុស្ស៊ីកាលពីខែមុន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមេសានេះ ។

លោក Christopher Wray មេ FBI បានប្រាប់ក្រុមសមាជិកសភានៅក្នុងសក្ខីកម្មជាលាយលក្ខណ៍អក្សរថា មន្ត្រីអាមេរិកមានការព្រួយបារម្ភអំពីលទ្ធភាពនៃការវាយប្រហារដែលធ្វើឡើងដោយបុគ្គល ឬក្រុមមួយចំនួនតូចដែលត្រូវបានបំផុសគំនិតដោយសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ។
ការវាយប្រហារដោយក្រុម ISIS-K កាលពីថ្ងៃទី២២ ខែមីនាលើសាលប្រគុំតន្ត្រីនៅជាយក្រុងមូស្គូបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៤ នាក់ ដែលជាចំនួនមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ។ ទោះយ៉ាងណាល ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន មិនបានទទួលស្គាល់ការទទួលខុសត្រូវពីក្រុមនេះនោះទេ តែបានព្យាយាមស្តីបន្ទោសអ៊ុយក្រែនទៅវិញ ស្របពេលត្រឹមឆ្នាំ ២០២៣ FBI បានបញ្ចេញរបាយការណ៍ថា មានករណីភេរវកម្មអន្តរជាតិចំនួន ៤,០០០ ករណីត្រូវបានផ្ទុះឡើង ។

គួរបញ្ជាក់ថា FBI បានក្លាយជាគោលដៅចម្បងរបស់អតីតប្រធានាធិបតីសាធារណរដ្ឋ Donald Trump និងសម្ព័ន្ធមិត្តរបស់គាត់ ដោយអតីតប្រធានាធិបតីរូបនេះបានចោទប្រកាន់ FBI ថា បានកំណត់គោលដៅវាយប្រហារលោកដោយអយុត្តិធម៌ ខណៈពេលដែលលោកកំពុងទន់ខ្សោយជាមួយសត្រូវនយោបាយ ។
ទន្ទឹមនោះ លោក Trump ក៏បានអំពាវនាវឲ្យសភាកាត់បន្ថយការផ្តល់មូលនិធិរបស់ទីភ្នាក់ងារនេះផងដែរ ខណៈការកើនឡើងនូវវោហាសាស្ត្រនយោបាយប្រឆាំងនឹង FBI បាននាំឲ្យមានការកើនឡើងនៃការគំរាមកំហែងដល់បុគ្គលិករបស់ខ្លួន ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


