Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងអ្នកមាន “ឌូបៃ” ជួបព្យុះភ្លៀង បង្កការជន់លិច និងជាប់គាំង

បានផុស

នៅ

ភ្លៀងធ្លាក់ឥតឈប់និងព្យុះផ្គររន្ទះដ៏សាហាវ បានវាយប្រហារទីក្រុងអ្នកមាន “ឌូបៃ” ស្របពេលផ្នែកខ្លះនៃប្រទេសអារ៉ាប់រួម ត្រូវជាប់គាំងដោយសារតែទឹកជំនន់ដ៏ធ្ងន់ធ្ងរ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេបានឃើញរថយន្តស៊េរីទំនើប ត្រូវលិចទឹក ខណៈអាជ្ញាធរទីក្រុង បានចេញសេចក្តីណែនាំ ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ កុំចេញទៅណាផ្តេសផ្តាស។

សម្រាប់ទឹកភ្លៀងវិញ មានសេចក្តីរាយការណ៍ថា ត្រឹមមួយថ្ងៃ មានទឹកភ្លៀងកម្រិតរហូតដល់១២០មិល្លីម៉ែត្របានធ្លាក់ចុះ ពោលគឺកម្រិតនេះ សឹងតែស្មើនឹងកម្រិតភ្លៀងធ្លាក់ប្រចាំឆ្នាំទៅហើយ។

(រូបថត៖ AP)

ទន្ទឹមនោះ ជើងហោះហើរជិត៥០ជើង ចេញនិងចូលទីក្រុងឌូបៃ គឺត្រូវបានលុបចោល ព្រោះថា មានយន្តហោះជាច្រើនគ្រឿង ត្រូវត្រាំក្នុងទឹកនៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាកន្លែងមមាញឹកបំផុតសម្រាប់ការធ្វើដំណើរអន្តរជាតិ។

មិនត្រឹមតែអារ៉ាប់រួមទេ ព្យុះដ៏សាហាវនេះ ក៏វាយប្រហារប្រទេសបារ៉ែន និងកាតា ក៏ដូចជាអារ៉ាប៊ីសាអូឌីតផងដែរ បន្ទាប់ពីឆ្លងកាត់អូម៉ង់ ដែលបង្កជាទឹកជំនន់ដ៏សាហាវ។

(រូបថត៖ X)

ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលជាតិឧតុនិយមអារ៉ាប់រួម បានចេញការព្រមានថា លក្ខខណ្ឌអាកាសធាតុនឹងមិនទាន់ធូរស្បើយឡើយ ពោលគឺអាចអូសបន្លាយពេញមួយសប្តាហ៍នេះតែម្តង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, ប៉ូលិសនិងយោធា ត្រូវបានដាក់ពង្រាយដើម្បីជួយជម្លៀសពលរដ្ឋនៅក្នុងខេត្ត Ash Sharqiyah North ដែលរងគ្រោះខ្លាំងជាងគេ។

(រូបថត៖ EPA)

សូមជម្រាបថា ភ្លៀងធ្លាក់មិនមែនជារឿងធម្មតាទេនៅក្នុងប្រទេសអារ៉ាប់រួម ប៉ុន្តែជាទូទៅវាកើតឡើងក្នុងអំឡុងរដូវរងា ខណៈផ្លូវ​ជាច្រើននិង​តំបន់មួយចំនួន មិនសូវមាន​ប្រព័ន្ធ​លូគ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​ទឹកជំនន់៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងឌូបៃ រងគ្រោះដោយជំនន់ទឹកភ្លៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា ចាប់ដៃវៀតណាមវែកមុខអ្នកចូលជេរសម្ដេច ព្រោះរឿងព្រែកជីកហ្វូណន

សេដ្ឋកិច្ច១៨ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជា ចាប់ផ្ដើមហើយក្នុងតំបន់ទីក្រុងរណប អ៊ឹង ស៊ីធី (ING CITY)

ព័ត៌មានជាតិ២៣ ម៉ោង មុន

បញ្ចប់តំណែងពីចៅអធិការវត្តឈើទាលជ្រុំ បន្ទាប់ពីធ្លាយវីដេអូឈ្លោះជាមួយគ្រូបង្រៀនស្រុកត្បូងឃ្មុំ ២ឆ្នាំមុន

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ត្រីម្នាក់កាប់ក្មួយស្រីស្លាប់ ព្រោះនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធានាធិបតីអ៊ីរ៉ង់និងរដ្ឋមន្ត្រីការបរទេស ធ្លាក់ឧទ្ធម្ភាគចក្រជាមួយគ្នា មិនទាន់ដឹងជោគវាសនាបែបណា

Sokha Hotels

ព័ត៌មានពេញនិយម