ព័ត៌មានជាតិ
ក្រសួងអប់រំ ចូលរួម វេទិកាយុវជន ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ឆ្នាំ២០២៤ UN នៅញូវយ៉ក
លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម ពិធីបើកវេទិកា ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ឆ្នាំ២០២៤ (ECOSOC Youth Forum 2024)។ វេទិកាយុវជន ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ទីក្រុងញូវយ៉ក មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ “Youth shaping sustainable and innovative solutions: Reinforcing the 2023 agenda and eradicating poverty in times of crises” (យុវជនបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព និងច្នៃប្រឌិត៖ ការពង្រឹងរបៀបវារៈឆ្នាំ 2023 និងការលុបបំបាត់ភាពក្រីក្រក្នុងគ្រាមានវិបត្តិ)។

នាឱកាសនោះ រដ្ឋលេខាធិការ ប្រធានគណៈប្រតិភូបានធ្វើបទអន្តរាគមន៍ ស្តីពី “Progressing from poverty to prosperity: youth as agents of change” ដោយបានគូសបញ្ជាក់ពី ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ចំពោះការអភិវឌ្ឍយុវជន និងការផ្តល់ឱកាសដល់យុវជនក្នុងការដោះសោរសក្តានុពលតាមរយៈការអប់រំ និងឱកាសការងារសមរម្យ។

ជាមួយគ្នានេះដែរ លោក សេរី ជំនះ បានលើកឡើងពីការការវិវត្តន៍យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ជាពិសេសការវិវត្ត នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពយុវជនលើជំនាញសតវត្សរ៍ទី២១ ក៏ដូចជាការត្រៀមខ្លួនរបស់យុវជនសម្រាប់ទីផ្សារការងារស្របតាមបរិការណ៍ថ្មី។

គួរបញ្ជាក់ថា ពិធីបើកវេទិកាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ឆ្នាំ២០២៤ (ECOSOC Youth Forum 2024) ប្រារព្ធក្រោមអធិបតី លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Puala Narváez ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) និង លោក Dennis Francis ប្រធានសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៕


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?