Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត សភាអាមេរិក អនុម័តកញ្ចប់ជំនួយដ៏ធំ ដល់អ៊ុយក្រែន

បានផុស

នៅ

នៅទីបំផុតផ្លូវត្រូវបានបើក ដោយសមាជិកសភាអាមេរិក យល់ព្រមផ្តល់អាវុធនិងសាច់ប្រាក់បន្ថែមទៀតដល់អ៊ុយក្រែន ដែលនេះគឺជាការអនុម័តវិក្កយបត្រចំណាយគ្រាអាសន្នដ៏ធំ ចាប់តាំងពីត្រូវជាប់គាំងតាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុនមកម្ល៉េះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិក្កយបត្រនេះត្រូវបានអនុម័តដោយសំឡេង ៣១១ ទល់នឹង១១២ កាលពីថ្ងៃសៅរ៍ទី២០ខែមេសា នៅក្នុងសភាតំណាងសហរដ្ឋអាមេរិក ដោយអ្នកប្រជាធិបតេយ្យទាំងអស់និងអ្នកសាធារណរដ្ឋចំនួន១០១រូប​ បានបោះឆ្នោតគាំទ្រឲ្យផ្តល់ជំនួយថ្មីទំហំទឹកប្រាក់៦១ពាន់លានដុល្លារដល់អ៊ុយក្រែន។

មិនត្រឹមប៉ុណ្ណឹង គេរំពឹងថា ជំនួយនេះនឹងរួមបញ្ចូលទាំងវិក្កយបត្រ សម្រាប់ប្រទេសអ៊ីស្រាអែល និងសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិកផងដែរ មុនពេលព្រឹទ្ធសភាអនុម័ត និងចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន។

នៅពេលប្រធានរដ្ឋសភាលោក Mike Johnson ត្រូវបានសាកសួរថាតើហេតុអ្វីបានជា លោកប្តូរចិត្តលែងប្រឆាំងចំពោះសេចក្តីព្រាងច្បាប់នេះវិញ, លោក Johnson បានប្រាប់អ្នកយកព័ត៌មានថា “ប្រវត្តិសាស្ត្រនឹងចារឈ្មោះយើង ចំពោះអ្វីដែលយើងធ្វើ! នេះ​ជា​ពេល​វេលា​ដ៏​សំខាន់​មួយ​ ជា​ពេល​វេលា​ដ៏​សំខាន់​នៅ​លើ​ឆាក​ពិភពលោក”។

ប្រធានរដ្ឋសភាលោក Mike Johnson (រូបថត៖ AP)

សូមបញ្ជាក់ រដ្ឋបាល​លោក បៃដិន ​អស់​ថវិកាជួយ​អ៊ុយក្រែន​តាំងពី​ដើម​ឆ្នាំ​នេះ បន្ទាប់​ពី​បានជះលុយ​ជំនួយអស់១១៣ពាន់​លាន​ដុល្លារ រួមមកហើយ។

ដោយសារតែជំនួយត្រូវជាប់ស្អិតនេះហើយ ទីក្រុងកៀវ ត្រូវប្រឈមនឹងការខ្វះខាតគ្រាប់រំសេវក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈលោក បៃដិន ស្តីបន្ទោសសមាជិកសភាគណបក្សសាធារណរដ្ឋចំពោះបរាជ័យរបស់អ៊ុយក្រែន ក្នុងសមរភូមិ រួមទាំងការដួលរលំទីក្រុង Avdeevka នៅក្នុងខែកុម្ភៈផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី គំរាមថា បារាំង នឹងជួបមហន្តរាយ បើហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម