Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ខំចិត្តបិទទ្វារ​ភោជនីយដ្ឋានឡូហ្សិក​ ក្រោយរកឃើញបុរសម្នាក់ឆ្លងកូវីដមានប្រពន្ធធ្វើការនៅទីនោះ

បានផុស

នៅ

ករណីបុរសម្នាក់រស់នៅក្នុងក្រុងតាខ្មៅ មានវិជ្ជមានកូវីដ១៩ នឹងមានភរិយាបម្រើការងារនៅភោជនីយដ្ឋានឡូហ្សិក ស្ថិតក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅ។

រដ្ឋបាលខេត្តកណ្តាលបញ្ជាក់ថា ភោជនីយដ្ឋានឡូហ្សិក ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នឹង KTV ក្លឹបកម្សាន្តផ្សេងទៀត នៅក្នុងក្រុងតាខ្មៅ។

រដ្ឋបាលខេត្តបញ្ជាក់ថា “ត្រូវបិទជាបណ្តោះអាសន្នភោជនីយដ្ឋានឡូហ្សិក ពាក់ព័ន្ធនឹងសហគមន៍ ២០ កុម្ភៈ និង KTV ក្លឹបកម្សាន្តផ្សេងទៀត នៅក្នុងក្រុងតាខ្មៅ នឹងត្រូវធ្វើការត្រួតពិនិត្យឲ្យបានម៉ឹងម៉ាត់ជាប្រចាំ”។

ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី​២៣ ខែកុម្ភៈនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៥ នាក់ សុទ្ធសឹងជាជនជាតិចិន។

រាជរដ្ឋាភិបាលបានចេញវិធានការបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយធ្វើការបិទសាលារៀនរដ្ឋ និងឯកជន​នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល ២ សប្តាហ៍ ព្រមទាំងបិទទីតាំង​ជាច្រើនផ្សេងទៀតក្នុងពេលដែលសភាពការណ៍កូវីដកាន់តែកើនឡើង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អានពិស្តារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម