ជីវិតកម្សាន្ដ
ជម្លោះបែកផ្សែងរវាង មេ HYBE និង ADOR កាន់តែក្ដៅគគុក ដោយសារតែរឿងចម្លងគ្នា
នៅថ្ងៃទី ២២ ខែមេសា យោងតាមរបាយការណ៍បញ្ចាក់ថា ផលិតកម្ម HYBE បានផ្តួចផ្តើមសវនកម្មប្រឆាំងនឹង ផលិតកម្ម ADOR បន្ទាប់ពីបានទទួលព័ត៌មានថា នាយកប្រតិបត្តិ Min Hee Jin និងមន្ត្រីប្រតិបត្តិម្នាក់ទៀតកំពុងព្យាយាមកាន់កាប់សិទ្ធិគ្រប់គ្រងរបស់ ADOR ឡើងវិញ។ នេះបានធ្វើឲ្យកើតជម្លោះ រវាងផលិតកម្មទាំងពីរផ្អើលក្នុងឧស្សាហកម្ម K-pop។
ជាការឆ្លើយតប នាយកប្រតិបត្តិរបស់ ADOR លោកស្រី Min Hee Jin បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ និយាយអំពីការចោទប្រកាន់នេះ ដោយអះអាងថា ជម្លោះនេះបានកើតឡើងនៅពេលដែល HYBE បង្ហាញក្រុមចម្រៀងស្រីថ្មី ILLIT ឬ Belift Lab ហើយលោកស្រីបានចោទប្រកាន់ក្រុមនេះថាលួចចម្លងគំនិតរបស់ NewJeans ។

ADOR បាននិយាយថា “អ្នកខ្លះប្រកែកថាភាពស្រដៀងគ្នារវាងស្លាកនៅក្រោម HYBE និង NewJeans នឹងត្រូវបានរំពឹងទុក ហើយអ្នកខ្លះថែមទាំងណែនាំថា ADOR និង NewJeans ប្រហែលជាបានអនុញ្ញាត ឬមើលរំលងភាពស្រដៀងគ្នានេះ។ ទោះជាយ៉ាងណាក៏ដោយ ការយល់ឃើញទាំងនេះគឺជាការយល់ខុសដែលយើងមានបំណងចង់បញ្ជាក់ឲ្យកាន់តែច្បាស់។ ប្រព័ន្ធស្លាកសញ្ញាគឺមានបំណងអនុញ្ញាតឲ្យស្លាកនីមួយៗបង្កើតតន្ត្រីដោយឯករាជ្យ ជំរុញភាពចម្រុះ មិនមែនដើម្បីជួយសម្រួលឲ្យស្លាកសញ្ញាមួយត្រាប់តាមសមិទ្ធិផលវប្បធម៌របស់អ្នកដទៃ។”
ស្លាកសញ្ញាក៏បានបញ្ជាក់ផងដែរថា “ADOR បានលើកឡើងជាផ្លូវការនូវការព្រួយបារម្ភអំពីឧបទ្ទវហេតុនៃការចម្លង និងសកម្មភាពជាបន្តបន្ទាប់របស់ HYBE ចំពោះ NewJeans ជាមួយទាំង HYBE និង Belift Lab ។ បើទោះបីជានេះក៏ដោយ HYBE និង Belift Lab មិនបានទទួលស្គាល់កំហុសរបស់ពួកគេទេ ហើយជំនួសមកវិញបានជាប់គាំងជាមួយនឹងលេសផ្សេងៗ។”
ឧប្បត្តិហេតុចុងក្រោយបង្អស់បាននាំឲ្យ ADOR ចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទាក់ទងនឹងការចោទប្រកាន់នេះ ហើយបានពន្យល់ថា “នេះអាចនាំឲ្យមានការយល់ច្រឡំកាន់តែខ្លាំងឡើង ក្នុងចំណោមអ្នកគាំទ្រ និងសាធារណជនទូទៅ”។
ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណេតជាច្រើនមានការព្រួយបារម្ភថា សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ ADOR អាចធ្វើឲ្យប៉ះពាល់ដល់ក្រុម NewJeans ។ ជាពិសេសម្នាក់ៗបានរិះគន់សេចក្តីថ្លែងការណ៍ថា បន្ទាប់ពីការពិភាក្សាយ៉ាងហ្មត់ចត់ជាមួយសមាជិក NewJeans និងអ្នកតំណាងស្របច្បាប់ ADOR បានបញ្ចេញជំហរផ្លូវការរបស់ខ្លួន ដែលពាក់ព័ន្ធនឹងសមាជិក idol វ័យក្មេងដោយមិនចាំបាច់។ ជាពិសេស ADOR បែរជាយកក្រុមនេះមកពាក់ព័ន្ធតាំងបួកគេមិនដឹងសាច់រឿងសោះឡើយ។នេះសម្រេចថា ផលិតកម្មយក NewJeans ជាខែល ខណៈដែលពួកគេអត់ដឹងរឿងសូម្បីតែបន្តិចណាឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖HYBE ផ្ដើមគ្រប់គ្រង ADOR ហើយអំពាវនាវឲ្យ Min Hee-jin លាលែងពីតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


