Connect with us

សេចក្ដីជូនដំណឹង

អាជ្ញាធរខេត្តតាកែវ ចេញមុខបំភ្លឺ ក្រោយមានការរិះគន់ស្មៅនិងកូនឈើងាប់នៅតាមទ្រូងផ្លូវជាតិលេខ៣

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានចេញមកបំភ្លឺថា តំបន់ស្មៅ និងកូនឈើងាប់ ដោយសារខ្វះការថែទាំ និងស្រោចទឹក នៅតាមទ្រូងផ្លូវជាតិលេខ ៣ ពុំមែនស្ថិតនៅក្រោមការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។
ការចេញមកបកស្រាយបំភ្លឺនេះ បន្ទាប់ពីមានករណីការចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក(Facebook) របស់គណនី ឈ្មោះ ហង្ស សំណាង Hang Somnang កាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៤ ដោយដាក់ចំណងជើងថា កែវតាបងអើយ(ចប់ហើយ) ដែលក្នុងការចុះផ្សាយគឺពាក់ព័ន្ធនឹងកូនឈើនៅតាមទ្រូងផ្លូវជាតិលេខ៣មានការងាប់ច្រើន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការចុះផ្សាយនេះ សាធារណជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានដាក់​បន្ទុក និងរិះគន់អាជ្ញាធរខេត្តតាកែវ ថាខ្វះការយកចិត្តទុកដាក់ ទើបបណ្តាលឱ្យស្មៅ និងកូនឈើជាច្រើនងាប់ជាបន្តបន្ទាប់។

យ៉ាងណាមិញ សេចក្តីបំភ្លឺរបស់មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តតាកែវ ចុះថ្ងៃទី ២៣ ខែ មេសា បានអះអាងថា ការចុះផ្សាយខាងលើនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ មានលក្ខណៈបង្កាច់បង្ខូច ញុះញង់ ប្រើពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្តតាកែវ ។

មន្ទីរសាធារណការខេត្តតាកែវ បញ្ជាក់ថា៖«ទីតាំងគោលដៅដែលគណនីឈ្មោះខាងលើ បានចុះផ្សាយគឺនៅលើចំណុចផ្លូវជាតិលេខ ៣ ចន្លោះ គ.ម ៤៨ – ៤៩ ស្ថិតនៅក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទីតាំងនេះស្ថិតក្រោម ការគ្រប់គ្រងថែទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៃខេត្តកំពង់ស្ពឺ» ។

ប្រភពដដែលបន្តថា ជាក់ស្ដែងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ គ្រប់គ្រង និងថែទាំកំណាត់ផ្លូវនេប្រវែង ៣០គីឡូម៉ែត្រ ចាប់ពី គ.ម ៦៦+០០០ (ខាងត្បូងស្ពានស្លាគូរ) ដល់ គ.ម ៩៦+០០០
(នរាយណ៍ ព្រំប្រទល់ខេត្ត តាកែវ-ខេត្តកំពត)។


បន្ថែមពីនេះ មន្ទីរសាធារណការខេត្តតាកែវ បញ្ជាក់ថា សម្រាប់កំណាត់ទីតាំងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន គឺបានយកចិត្តទុកដាក់ចំពោះកូនឈើតាមបណ្ដោយទ្រូងផ្លូវនេះ ដោយមានឡានស្រោចទឹករាល់ថ្ងៃជាប្រចាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤ នាទីutes មុន

ភ្នាក់ងារ Seo Ye Ji ប្រកាសដាច់អហង្ការ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ប្រឆាំងបុគ្គលផ្សាយព័ត៌មានមិនពិត

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាមេរិក ធានាមិនដកខ្លួនចេញពីអង្គការ ណាតូ​ ឡើយ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​កូរ៉េ​ខាងត្បូង៖ ក្រសួងការ​ពារជាតិ​មិន​អនុវត្ត​តាម​​​​ច្បាប់​អាជ្ញាសឹក​លើក​ទី២ បើ​លោក​ Yoon បានអំណាច​វិញ​​

ព័ត៌មានជាតិ១៨ នាទីutes មុន

សមាគមកាត់ដេរនឹងធ្វើការជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១៨ នាទីutes មុន

កីឡាករជើងចាស់ រិទ្ធ អារុណ ពង្រឹង​ចំណុច​ធំៗ​ត្រៀម​​វាយ​ជា​គូ​ឯក​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ២២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

សេដ្ឋកិច្ច១៨ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

នីតិកាលទី៧ នៃរដ្ឋសភា មានតំណាងរាស្ត្រចំនួន ៦រូប ជាខ្មែរឥស្លាម

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

Sokha Hotels

ព័ត៌មានពេញនិយម