Connect with us

ព័ត៌មានជាតិ

មួយ​ព្រឹក​ឆ្លង ៤០ នាក់ ប្រើប្រាស់​មន្ទីរពេទ្យ ៤ ព្យាបាល​អ្នក​ឆ្លង​កូវីដ ១៩

បានផុស

នៅ

ឆ្លង​មួយ​ព្រឹក ៤០ នាក់ ក្រសួង​សុខាភិបាលបាន​ចាត់ចែង​​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាពចំនួន ៤ នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តកណ្តាល​សម្រាប់​ព្យាលបាល​អ្នក​ឆ្លង​កូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាពចំនួន ០៤ ដែល​ត្រូវ​ប្រើប្រាស់​យកទៅ​ព្យាបាល​អ្នក​ឆ្លង​កូវីដ​ទាំង ៤០ នាក់នៅព្រឹកនេះ​មាន​៖

>មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ
>មណ្ទល​សុខភាព​ចាក់អង្រែ
>មជ្ឍមណ្ឌល​ជាតិ​កម្ងាត់​រោគ​របេង និង​ហង់សិន រាជធានី​ភ្នំពេញ
​>មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​ខេត្ត​កណ្តាល

របាយការណ៍​​របស់ក្រសួង​សុខាភិបាលនៅ​ព្រឹកនេះ មានអ្នក​ឆ្លងកូវីដ ៤០ នាក់ទៀត ក្នុង​នោះ ៣៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។ អ្នកឆ្លង​ទាំង ៣៨ នាក់ ភាគ​ច្រើន​ជាជនជាតិ​ចិន និងមានជនជាតិ​ខ្មែរ ០១ នាក់ និង​វៀតណាម ០១ នាក់។ ចំណែក​អ្នក​ឆ្លង ០២ នាក់​ទៀត ជា​អ្នក​ដំណើរ​មកពី​ក្រៅ។

នៅថ្ងៃនេះដែរ​ កម្ពុជា​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំងដូស​ទី​ពីរលើ​ការ​បង្ការ​កូវីដ ១៩ ដល់មន្រ្តីជាន់ខ្ពស់ កង​កម្លាំង​ប្រដាប់​អាវុធ។ ការ​ចាក់វ៉ាក់សាំង​ដូស​ទី​ពីរ​នេះ រៀបចំ​​នៅទីតាំង​ចំនួន ៤ មាន​៖

១.មន្ទីរពេទ្យកាល់ម៉ែត ៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ

២.មន្ទីរពេទ្យព្រះអង្គឌួង ៖ ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត

៤.មន្ទីរពេទ្យកុមារជាតិ ៖ អ្នកសារព័ត៌មាន

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម