សន្តិសុខសង្គម
ដើមទុរេនជាង ៤០០ ដើម បានខូចខាតដោយសារភ្លើងឆេះ
ភ្លើងឆេះចម្ការទុរេនរបស់ប្រជាពលរដ្ឋ ទំហំជិត ៤ ហិកតា ស្ថិតនៅក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង បណ្ដាលឱ្យខូចខាតចម្ការទុរេនប្រមាណ ៤០០ ដើម កាលពីវេលាម៉ោង ១ ថ្ងៃទី ២៨ ខែមេសា។

កញ្ញា រ៉ុស្ស៊ី ពង្សពុទ្ធិម៉ា អាយុ ២៧ ឆ្នាំ ម្ចាស់ចម្ការទុរេន ប្រាប់កម្ពុជាថ្មីថា ភ្លើងបានផ្ដើមឆេះពីចម្ងាយប្រមាណ ១ គីឡូម៉ែត្រ ហើយឆាបឆេះរាលដាលលឿនរហ័សរហូតដល់ម្ការរបស់នាង ខណៈកម្ពស់ភ្លើងឡើងរហូតដល់ ២០ ម៉ែត្រ។
កញ្ញា រ៉ុស្ស៊ី ពង្សពុទ្ធិម៉ាប្រាប់ថា ករណីភ្លើងឆាបឆេះចម្ការទុរេននេះ មានទំហំផ្ទៃដីដាំទុរេនសរុប ៤ ហិកតា បណ្ដាលឱ្យមានការខូចខាតដើមទុរេន ៤០០ ដើម ដោយសារតែប្រជាពលរដ្ឋដុតភ្នក់ភ្លើង និងសំរាម ទើបបណ្ដាលឱ្យឆេះរាលដាលដល់ចម្ការតែម្ដង។ បើតាមម្ចាស់ចម្ការរូបនេះ ករណីឆេះចម្ការទុរេននេះ បើគិតជាថវិកា មិនក្រោម ២០ ម៉ឺនដុល្លារនោះទេ។

កញ្ញា រ៉ុស្ស៊ី ពង្សពុទ្ធិម៉ា ស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងកើតហេតុខាងលើ មានការប្រុងប្រយ័ត្ន ចំពោះការដុតសំរាម ឬភ្នក់ភ្លើងផ្សេងៗ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


