Connect with us

សន្តិសុខសង្គម

ព្រៃរបោះ និងចម្ការអំពៅជាច្រើនហិចតា ត្រូវភ្លើងឆេះស្ទើរទាំងស្រុង

បានផុស

នៅ

 ចម្ការអំពៅរបស់ប្រជាពលរដ្ឋប្រមាណ ៤ ហិចតា ត្រូវបានភ្លើងឆេះព្រៃរាលឆេះស្ទើរ ទាំងស្រុង ដោយសារតែពេលនេះជារដូវក្តៅ និងការទប់ស្កាត់មិនបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

   តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីភ្លើងឆេះព្រៃនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៥ ល្ងាច ស្ថិតនៅ ចំណុចក្រុមទី៣ ភូមិ រស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង។

   សមត្ថកិច្ចបានបន្តថា ក្រោយពីកម្លាំងរថយន្តពន្លត់អគ្គីភ័យស្រុកទទួលបានព័ត៌មានគឺស្ទើរតែយឺតពេលទៅហើយ ព្រោះនេះជារដូវក្តៅ ឯអណ្ដាតភ្លើងក៏ឆាបឆេះលឿន បណ្ដាលអោយរាលដាលឆេះ ខូចខាតចំការអំពៅស្ទើរទាំងស្រុងនៅ ក្នុងទំហំចំនួន ៤ហិតា ។

ចម្ការអំពៅទាំងនេះ គឺជារបស់ម្ចាស់ឈ្មោះ សាន ស្រីឡាវ ភេទ ស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ដោយភ្លាមៗនោះដែរក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការណ៍ ជាមួយកម្លាំងជំនាញបានជួយពន្លត់ និងទប់ស្កាត់បានកុំឲ្យរាលដាលបន្តទៅទៀត ៕

អត្ថបទ : សោនិយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម