Connect with us

សេដ្ឋកិច្ច

សភា​ពាណិជ្ជ​កម្ម​អន្តរជាតិ​ប្តេជ្ញាចូលរួមចំណែកលើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ចដ៏ទាក់ទាញដល់កម្ពុជា ​

បានផុស

នៅ

ភ្នំពេញ៖ ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​អន្តរជាតិ​នៃ​កម្ពុជា សមាជិកខ្លួនបានចួលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការបង្កើតការងារក្នុងស្រុក ក៏ដូចជាការនាំយកមកនូវអ្នកជំនាញដើម្បីពង្រឹងសមត្ថភាពក្នុងពលកម្មក្នុងស្រុកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ក្នុងជំនួបរវាងលោក Paul Clement ប្រធាននៃសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា និងសហការី ជាមួយលោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកប្រធានសភាពាណិជ្ជកម្មបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីបេសកកម្មរបស់ IBC ដែលបានចាប់ផ្តើមនៅកម្ពុជាតាំងពី ៣១ឆ្នាំមុន និងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមយ៉ាងសកម្មរបស់ពួកគេនៅក្នុងក្រុមការងារ “ឃ” នៃវេទិការាជរដ្ឋាភិបាល និងឯកជនលើកទី១៩។

​លោក Paul បានបង្ហាញអំពីទិសដៅការងារ និងផែនការសកម្មភាពរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជារួមមាន ការបង្កើតឱកាសឱ្យសមាជិកសភាពាណិជ្ជកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជារួមមាន សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក ជាដើម មានឱកាសប្រាស័យទាក់ទងគ្នា ដើម្បីជំរុញចលនាទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនជាសង្ខេបអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា តភ្ជាប់ទន្លេកម្ពុជា ទៅកាន់សមុទ្រដោយផ្ទាល់។ លោកបានបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានធ្វើការសិក្សាយ៉ាងលម្អិតដោយក្រុមការងារបច្ចេកទេសនិងទីប្រឹក្សាអន្តរជាតិចំនួន ៤៨នាក់ ដោយប្រើប្រាស់ស្តង់ដារ និងបច្ចេកវិទ្យាអន្តរជាតិរួមមាន ដ្រូន និងផ្កាយរណបក្នុងការសិក្សានេះ។

លោកស៊ុន ចាន់ថុលថ្លែងបញ្ជាក់ថា៖« គម្រោងនេះគឺមិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ ប៉ុន្តែបានផ្តល់អត្ថប្រយោជន៍ដល់សកលលោកទាំងមូលផងដែរ ដោយបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសដោយសារចម្ងាយការធ្វើនាវាចរណ៍មានរយៈប្រវែងខ្លីជាងមុន»។

បន្ថែមពីនេះ លោកមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគ ដើម្បីបង្កើនភាពងាយស្រួលជូនដល់វិនិយោគិន ក្នុងការចុះបញ្ជីគម្រោងវិនិយោគ។ ជាពិសេសការធ្វើបរិវត្តកម្មឌីជីថលនេះ នឹងផ្តល់លទ្ធភាពឱ្យវិនិយោគិនទទួលបាននូវព័ត៌មានគន្លឹះផ្សេងៗ និងផ្តល់ភាពងាយស្រួលលើនីតិវិធីរដ្ឋបាលជូនដល់វិនិយោគិន សំដៅធ្វើយ៉ាងណាឱ្យវិនិយោគិនអាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនបានលឿនរហ័ស។

លោកក៏បានលើកឡើងអំពីទិសដៅក្នុងការរៀបចំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្លាយជាស្ថាប័នផ្តល់ការប្រឹក្សាយោបល់កម្រិតខ្ពស់ជូនដល់វិនិយោគិន ជាមួយនឹងព័ត៌មានគន្លឹះៗសំខាន់របស់កម្ពុជា ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ មុននឹងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៨ នាទី មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៣ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយ​ការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង

ព័ត៌មានជាតិ៣ ម៉ោង មុន

ទូតអង់គ្លេស៖ រាជរដ្ឋាភិបាលថ្មីរបស់សម្ដេច ហ៊ុន ម៉ាណែត មានសកម្មភាពមមាញឹក ពិសេសការជំរុញពាណិជ្ជកម្ម

Sokha Hotels

ព័ត៌មានពេញនិយម