សេដ្ឋកិច្ច
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
ធនាគារ SinoPac ជាបុត្រសម្ព័ន្ធរបស់ខ្លួនក្រុមហ៊ុន SinoPac Holdingsបានប្រកាសថាខ្លួននឹងទិញយកភាគហ៊ុនទាំងអស់របស់អម្រឹត ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់SinoPac Holdingsកាលពីថ្ងៃទី ៤ ខែឧសភា ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SinoPac Holdings បានអនុម័តឱ្យធនាគារបុត្រសម្ព័ន្ធរបស់ខ្លួន SinoPac ទិញភាគហ៊ុន(១០០%) ទាំងស្រុងរបស់អម្រឹត ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Amert.jpg)
បើយោងតាម SinoPac ការបញ្ចប់ការទិញយកនេះនៅតែជាកម្មវត្ថុនៃការចង់បានស្ថិតក្រោមលក្ខខណ្ឌមិនបើកចំហរ រួមទាំងការអនុម័តបទប្បញ្ញត្តិពាក់ព័ន្ធនានាផងដែរ។
SinoPac បានលើកឡើងថា៖«ហេតុផលរបស់ក្រុមហ៊ុន SinoPac Holdings នៃការទិញយកនេះគឺមកពីយុទ្ធសាស្រ្តចម្បងមួយរបស់យើង ពោលគឺ បង្កើនប្រាក់ចំណូលនៅក្រៅប្រទេស និងពង្រីកវត្តមានអន្តរជាតិរបស់យើង»។
សេដ្ឋកិច្ចកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្ពស់បំផុតមួយនៅអាស៊ី ជាមួយនឹងការព្យាករណ៍របស់ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) GDP កម្ពុជាឆ្នាំ ២០២៣-២០២៨ រួមជាមួយនឹងកំណើនប្រចាំឆ្នាំ ៦,៣% ។ កម្ពុជាក៏មានទម្រង់ប្រជាសាស្រ្តដ៏ទាក់ទាញបំផុតមួយនៅអាស៊ី ដែលនឹងគាំទ្រដល់កំណើនរយៈពេលវែង។ នេះបើយោងតាម SinoPac។
SinoPac ថ្លែងបញ្ជាក់ទៀតថា៖«អម្រឹត គឺជាគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុដ៏ធំបំផុតរបស់កម្ពុជាដោយទ្រព្យសកម្មសរុប ហើយធនាគារ SinoPac ជាអ្នកផ្តល់ប្រាក់កម្ចីដែលមានស្រាប់ដល់អម្រឹត ចាប់តាំងពីឆ្នាំ ២០១៧ នឹងអាចពង្រីកបណ្តាញសេវាក្រៅប្រទេសរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការទិញយកនេះ»។
គិតត្រឹមថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៣ អម្រឹតមានសាខាប្រតិបត្តិការចំនួន ១៥០ នៅក្នុងខេត្តក្រុងចំនួន ២៤ នៅទូទាំងប្រទេសកម្ពុជា ដែលមានទ្រព្យសម្បត្តិសរុបចំនួន ២ ពាន់លានដុល្លារអាមេរិក។ ធនាគារ SinoPac នឹងទទួលបានភាគហ៊ុនចំនួន ៨០% របស់អម្រឹតក្នុងទុនដំបូងចំនួនប្រមាណ ៤៣៥ លានដុល្លារអាមេរិក បន្ទាប់មកនឹងអនុវត្តន៍ចំនួន២ ដងទៀតដោយទទួលម្តង១០% នៅចុងឆ្នាំទីមួយ និងឆ្នាំទីពីរ។ ការរួមបញ្ចូលគ្នារវាងធនធាន និងជំនាញគ្រប់គ្រងរបស់ធនាគារ SinoPac និងអម្រឹត នឹងត្រូវបានបំពាក់យ៉ាងពេញលេញក្នុងការផ្តល់សេវាហិរញ្ញវត្ថុចម្រុះ និងងាយស្រួលបន្ថែមទៀត ដើម្បីបង្កើនតម្លៃអតិថិជន។
SinoPac បានលើកឡើងថា៖«ការទិញយកនេះក៏នឹងអនុញ្ញាតឱ្យធនាគារ SinoPac ពង្រីកបណ្តាញក្រៅប្រទេសរបស់ខ្លួន និងបញ្ចេញឥទ្ធិពលវិជ្ជមានបន្ថែមទៀតលើវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ យើងសង្ឃឹមថានឹងធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវទស្សនវិស័យសាជីវកម្មរបស់យើងអំពី ការរួមគ្នា ជីវិតកាន់តែប្រសើរ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/NBC.png)
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ ២០២៣ វិស័យធនាគាររបស់កម្ពុជាត្រូវបានគេសង្កេតឃើញថាកំណើនឥណទានបានកើនោឡើងទាបបំផុតត្រឹមតែ ៤,៨ ភាគរយប៉ុណ្នោះក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ជាមួយនឹងការផ្តល់ប្រាក់កម្ចីមានចំនួន៥៧,៦ពាន់លានដុល្លារ។
លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចាត់ទុកថា កណើនទាបនៃវិស័យនេះដោយសារតែការងើបឡើងវិញនៃវិស័យនានាក៏ល្បឿនទាប ជាពិសេសនៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មលក់ដុំ ហើយវិស័យអចលនទ្រព្យ និងសំណង់ក៏មានកំណើនតិចតួចផងដែរ។
របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា អត្រាប្រាក់កម្ចីមិនដំណើរការនៅតែមានស្ថិរភាព ក្នុងនោះសម្រាប់ធនាគារមានអត្រា៥,៤ ភាគរយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន៦,៧ ភាគរយ។ សម្រាប់ប្រាក់បញ្ញើបានកើនឡើង ១៣,១ ភាគរយមានទឹកប្រាក់កើនដល់៤៧,៩ ពាន់លានដុល្លារ ជាមួយនឹងទ្រព្យសម្បត្តិសរុបកើនឡើងដល់៨៤,៣ពាន់លានដុល្លារ៕
-
KPT+២ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Pre-Wedding កូនសេដ្ឋីប្រាក់លានឥណ្ឌា លើទឹកដី អ៊ីតាលី ក្លាយជាពិធីខឹងសម្បារពីប្រជាជន និងអ្នកទេសចរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកជំនាញឡាន ប្រាប់មូលហេតុដែលម្ចាស់ឡានតូចៗ មិនគួរប្រថុយបើកឡានកាត់ទឹក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មានតម្រុយ គ្រោងសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា រដូវកាលទី៤ នឹងមកដល់ឆាប់ៗនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះដឹកកីឡាករប្រដាល់ថៃមួយក្រុម ដាច់ម៉ាស៊ីនត្រជាក់ ម្នាក់ៗហប់សឹងដាច់ខ្យល់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ហាងមួយនៅឆ្នេរអូរឈើទាលលក់ស្រាបៀរមួយកេស៧២ដុល្លារ អាជ្ញាធរខេត្តឲ្យជំនាញពិនិត្យ