Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់​ការបោះឆ្នោតនៅថ្ងៃទី២៦ឧសភា

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា ដែលជាអង្គបោះឆ្នោតទាំងអស់ឱ្យត្រៀមខ្លួនឲ្យបានរួចរាល់ ទាំងឯកសារ និងស្មារតី និងនាំគ្នាចេញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា ទាំង៧០០នាក់ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី១១ឧសភានេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការបោះឆ្នោត១ សន្លឹករបស់អ៊ំពូមីង គឺជាការបង្ហាញនូវភាពជឿជាក់ ក្តីស្រលាញ់ ចំពោះគណបក្សប្រជាជនកម្ពុជា និងជាយន្តការមួយបន្ថែមទៀត​សម្រាប់ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក ក្នុងក្រមខណ្ឌខេត្តកំពង់ស្ពឺ ចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍនៅមូលដ្ឋានបន្ថែមទៀត។

ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាឱកាសនៃការនាំមកនូវការជួបជុំគ្នារវាងអង្គបោះឆ្នោត និងបេក្ខជបពេញសិទ្ធ និងបម្រុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ជាស្មារតីនៃកិច្ចប្រជុំយុទ្ធសាស្រ្តក្នុងការផ្តល់ជូនជាព័ត៌មានចុងក្រោយ រំលឹកដល់អង្គបោះឆ្នោតចំពោះការត្រៀមនូវឯកសារ ការថែរក្សាសុខភាព សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម