Connect with us

សន្តិសុខសង្គម

ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​សប្បាយចិត្ត និង​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ខ្នះខ្នែង​ជួយ​ឲ្យ​ពួកគាត់​ត្រឡប់​មក​កម្ពុជា​វិញ​

បានផុស

នៅ

​ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ជាខ្លាំង និង​បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ខ្នះខ្នែង​ជួយ​ឲ្យ​ពួកគាត់​បាន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពល​ការិនី ផាត ហាន ដែលជា​ពល​ការិនី​ខ្មែរ​ម្នាក់​ក្នុងចំណោម​ពលករ​ទាំង ២៤​នាក់ ដែល​នឹង​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា បានបង្ហាញ​នូវ​អារម្មណ៍​សប្បាយរីករាយ និង​ការដឹងគុណ​ជាខ្លាំង​ដល់​រាជរដ្ឋាភិបាល​កម​ម្ពុ​ជា ដែល​បាន​ខ្នះខ្នែង​យកចិត្តទុកដាក់ និង​ជួយ​សម្របសម្រួល​ជូន​ពួកគាត់​បាន​ទាន់ពេលវេលា ក៏ដូចជា បាន​សម្របសម្រួល​កន្លែង​ស្នាក់នៅ និង​ការហូបចុក​ជូន​ពួកគាត់​យ៉ាង​យកចិត្តទុកដាក់ អំឡុង​ពេលដែល​ពួកគាត់​រង់ចាំ​ការវិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។

​ពល​ការិនី ផាត ហាន ៖ “​ខ្ញុំ​សប្បាយចិត្ត​ណាស់ បើ​គ្មាន​លោកពូ​ទូត និង​បងៗ​នោះទេ ពួក​ខ្ញុំ​មិនដឹងថា​យ៉ាងណា យ៉ាង​ណី​ទេ ខ្ញុំ​អរគុណ​ខ្លាំងណាស់​ចំពោះ​ការយកចិត្តទុកដាក់ និង​ជួយ​ពួក​ខ្ញុំ​រហូតមក​”​។

ជាក់ស្ដែង ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​សហការ​យ៉ាង​សកម្ម​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៉ី​ប បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​អន្តរាគមន៍ និង​សម្របសម្រួល​ពល​ការិនី​ចំនួន ២៤​នាក់​បន្ថែមទៀត នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​។

សូម​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃ​ដែល​ទទួលបាន​ព័ត៌មាន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិនបាន​ទុក​បងប្អូន​ប្រជាពលរដ្ឋ​ចោល​នោះ​ទេ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម