Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសពីការបញ្ចប់ការលើកលែងតម្លៃសេវាចេញ-ចូល សម្រាប់ពលករកម្ពុជា វិលត្រលប់មកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ

បានផុស

នៅ

នៅ​រសៀល​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី«ការ​បញ្ចប់​ការ​លើកលែង​តម្លៃ​សេវា​ការ​អនុញ្ញាត​ចេញ​-​ចូល សម្រាប់​បងប្អូន​ពលករ​កម្ពុជា វិល​ត្រលប់​មក​ស្រុកកំណើត អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្ដីជូនដំណឹង​នេះ​ដែរ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សូម​ជូន​ដំណឹង​ដល់​សាធារណជន ជាពិសេស​ពលករ​កម្ពុជា​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ឲ្យ​បាន​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២៤ តទៅ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ នឹង​បញ្ចប់​ការ​លើកលែង​តម្លៃ​សេវា​ការ​អនុញ្ញាត​ចេញ​-​ចូល ដោយ​តម្រូវ​ឲ្យ​ពលករ​កម្ពុជា​ដែល​មាន​បំណង​ធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​ថៃ បំពេញ​ពាក្យ​ស្នើសុំ និង​បង់​ថ្លៃ​សេវា​ការ​អនុញ្ញាត​ចេញ​-​ចូល​ប្រទេស​ថៃ (Re-Entry Permit) នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ឬ តាម​ការិយាល័យ​អន្តោប្រវេសន៍​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ប្រទេស​ថៃ​ដែល​ពួកគាត់​កំពុង​ស្នាក់នៅ មុន​ធ្វើដំណើរ​ចេញពី​ប្រទេស​ថៃ ដើម្បី​រក្សា​សុពលភាព​ទិដ្ឋាការ​ការងារ​របស់​ពួកគាត់៕

សូម​អាន​សេចក្ដីជូនដំណឹង​លំអិត​នៅ​ខាងក្រោម ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម