សេដ្ឋកិច្ច
ចិនអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទិញផ្ទះ ដើម្បីសម្រួលទីផ្សារអចលនទ្រព្យដែលជាប់គាំង
អាជ្ញាធរចិននៅថ្ងៃសុក្រនេះ បានសន្យាថានឹងចាត់វិធានការថ្មី ដើម្បីសម្រួលទីផ្សារអចលនទ្រព្យ ចំពេលដែលតម្លៃផ្ទះធ្លាក់ចុះដោយអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទិញផ្ទះ ខណៈធនាគារកណ្ដាលកាត់បន្ថយអត្រាប្រាក់លើការបញ្ចាំ។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែត Nikkei Asia។

ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានថ្លែងក្នុងសន្និសីទតាមប្រព័ន្ធវិដេអូថា រដ្ឋបាលថ្នាក់ក្រោមជាតិអាចទិញលំនៅដ្ឋានពាណិជ្ជកម្មទំនេរមួយចំនួនក្នុងតម្លៃសមរម្យ ហើយប្រែក្លាយវាទៅជាលំនៅដ្ឋាន។ លោកបន្តថា ពួកគេក៏អាចយកមកវិញ ឬទិញដីលំនៅដ្ឋានទំនេរ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីដដែល បានបន្តថា ចិនត្រូវតែប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃលំនៅដ្ឋានពាណិជ្ជកម្ម ដែលមិនទាន់បញ្ចប់ការសាងសង់។ ព័ត៌មានលម្អិតអំពីពេលវេលាសម្រាប់ការទិញ ឬរបៀបដែលរដ្ឋបាលថ្នាក់ក្រោមទទួលបានមូលនិធិយកទៅទិញ នៅមិនទាន់ច្បាស់នោះទេ។
ដោយឡែក ធនាគារកណ្ដាលចិនវិញ បានបង្ហាញនូវវិធានការគោលនយោបាយជាច្រើន រួមទាំងការលុបចោលអត្រាការប្រាក់អប្បបរមាលើការបញ្ចាំ និងការបន្ធូរបន្ថយតម្រូវការទូទាត់ផ្សេងៗ។

គួរគូសបញ្ជាក់ថា វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ទៅក្នុងភាពត្រដាបត្រដួស ចំពេលមានវិបត្តិថវិកាក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ រួមទាំងក្រុមហ៊ុន Country Garden និងក្រុមហ៊ុន Evergrande។
រដ្ឋបាលក្រោមជាតិមួយចំនួន បានបន្ធូរបន្ថយច្បាប់ស្តីពីការទិញផ្ទះ ប៉ុន្តែទិន្នន័យចេញផ្សាយនៅថ្ងៃសុក្រនេះ បានបង្ហាញថា វិធានការនេះបានបរាជ័យក្នុងការបញ្ឈប់ការធ្លាក់ចុះនៃថ្លៃផ្ទះ។ នេះបើតាម Nikkei Asia។ តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងធំៗនៅខែមេសា បានធ្លាក់ចុះ ២,៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ដែលនេះជាការធ្លាក់ចុះខ្លាំងជាងកាលពីខែមីនា ខណៈការលក់ផ្ទះជារាយៗ បានធ្លាក់ចុះ ៨,៥ ភាគរយ ក្នុងរយៈពេលដូចគ្នានេះ។
ដោយសារតែអចលនទ្រព្យ រួមចំណែកដ៏ធំនៃតម្លៃទ្រព្យសកម្មរបស់គ្រួសារប្រជាជនចិន ការធ្លាក់ចុះនៃតម្លៃ បានដាក់ទម្ងន់ទៅលើអ្នកប្រើប្រាស់។ កំណើននៃការលក់ផ្ទះរាយ បានធ្លាក់ចុះក្នុងរយៈពេល៤ខែជាប់គ្នាត្រឹមខែមេសា បើទោះបីជាមានការកើនឡើង ៦,៧ ភាគរយនៅក្នុងទិន្នផលឧស្សាហកម្មក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


