សេដ្ឋកិច្ច
ធនាគារ J.P. Morgan តម្លើងការព្យាករណ៍កំណើនសេដ្ឋកិច្ចចិន ដល់ ៥,២ ភាគរយ
ប្រធានសេដ្ឋវិទូចិនរបស់ធនាគារវិនិយោគអាមេរិក J.P. Morgan លោក Zhu Haibin បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង ៥,២ ភាគរយនៅឆ្នាំ ២០២៤ ដោយតម្លើងពីការព្យាករណ៍ ៤,៩ ភាគរយកាលពីលើកមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនស៊ីនហួ។

លោក Zhu បានបង្ហាញការព្យាករណ៍ថ្មីរបស់លោក ក្នុងអំឡុងកិច្ចប្រជុំកំពូល J.P. Morgan Global China ដែលធ្វើឡើងនៅក្រុងសៀងហៃ កាលពីថ្ងៃពុធ។
លោកថ្លែងថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ៥,៣ ភាគរយក្នុងត្រីមាសទី១ឆ្នាំ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បានលើសកម្រិតរំពឹងទុក និងបង្ហាញពីការចាប់ផ្ដើមសេដ្ឋកិច្ចរឹងមាំសម្រាប់ឆ្នាំនេះ។
លោកបានកត់សម្គាល់ថា ចំណុចសំខាន់៣របស់សេដ្ឋកិច្ចចិននៅក្នុងត្រីមាសទី១នៃឆ្នាំនេះ គឺការកើនឡើងនៃតម្លៃឧស្សាហកម្ម ការធ្វើពិពិធកម្មនៃផលិតផលនាំចេញ និងទិសដៅនាំចេញ និងការកើនឡើងនៃបច្ចេកវិទ្យា និងឧស្សាហកម្មថ្មីៗ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។

លោក Zhu បានបន្តថា៖ «ទោះបីជាប្រាក់យន់ប្រឈមមុខនឹងសម្ពាធនៃការធ្លាក់ថ្លៃរយៈពេលខ្លីធៀបនឹងប្រាក់ដុល្លារអាមេរិកក៏ដោយ សម្ពាធធ្លាក់ចុះនឹងបានធូរស្បើយ ខណៈធនាគារកណ្តាលអាមេរិកទំនងជានឹងកាត់បន្ថយអត្រាការប្រាក់នៅឆមាសទី២នៃឆ្នាំនេះ»។
គួរគូសបញ្ជាក់ថា កិច្ចប្រជុំកំពូល J.P. Morgan Global China គឺជាកិច្ចប្រជុំប្រចាំឆ្នាំដ៏ធំបំផុត និងមានឥទ្ធិពលបំផុតមួយរបស់មេដឹកនាំអាជីវកម្មក្នុងប្រទេសចិន ដោយភ្ជាប់សហគមន៍វិនិយោគពិភពលោកជាមួយនឹងទីផ្សាររបស់ប្រទេសចិន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


