ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានឲ្យពលរដ្ឋរាប់ម៉ឺននាក់ ត្រៀមខ្លួនទប់ទល់នឹងព្យុះកំបុតត្បូង ដ៏កាចសាហាវ
តាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃចន្ទទី២៧ខែឧសភា, ក្រុមអ្នកព្យាករអាមេរិក បានព្រមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ នៅភាគខាងកើតចាប់ពីរដ្ឋ Alabama ដល់ New York ឲ្យប្រុងប្រយ័ត្ននិងត្រៀមខ្លួនជាប់ជានិច្ចដើម្បីទប់ទល់នឹងព្យុះកំបុតត្បូងនិងភ្លៀងផ្គររន្ទះយ៉ាងកាចសាហាវ ដែលនឹងទៅវាយប្រហារនៅទីនោះ នារយៈពេលដ៏ខ្លីខាងមុខនេះ។

អាកាសធាតុដ៏អាក្រក់នេះ បានបង្កទុក្ខវេទនាដល់ប្រជាជនជិត ៣០០ ០០០នាក់រួចទៅហើយនៅទូទាំងរដ្ឋចំនួន៧ ដូចជាការដាច់ចរន្តអគ្គិសនីជាដើម ហើយថែមទាំងសម្លាប់មនុស្សយ៉ាងតិច២៣នាក់ផងដែរ។
យោងតាមសេវាអាកាសធាតុជាតិ (NWS), រដ្ឋដែលស្ថិតនៅចំផ្លូវព្យុះកំបុតត្បូងនេះមានដូចជា New York, Pennsylvania, New Jersey និង Maryland ហើយព្យុះនឹងពាំនាំទៅជាមួយនូវខ្យល់បក់ក្នុងល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ភ្លាមៗតែម្តង។

រម្លឹកទៅកាលពីចុងសប្តាហ៍, ថ្ងៃអាទិត្យទី២៦ គឺជាថ្ងៃដែលអាមេរិកជួបព្យុះច្រើនបំផុតក្នុងឆ្នាំនេះ ពោលគឺមានសេចក្តីរាយការណ៍អំពីព្យុះចំនួន៦០០ នៅទូទាំង២០រដ្ឋ។ ក្នុងនោះដែរ ព្យុះកំបុតត្បូងនិងខ្យល់កន្ត្រាក់ ក៏បានកម្ទេចសំណង់អគារ បក់បំប៉ើងរថយន្តនិងផ្តួលរំលំបង្គោលភ្លើងផងដែរ។
កាលពីថ្ងៃចន្ទ អភិបាលរដ្ឋ Kentucky លោក Andy Bashear ក៏បានប្រកាសអាសន្នរួចហើយផងដែរ បន្ទាប់ពីព្យុះវាយប្រហារសឹងតែពេញរដ្ឋនេះទាំងមូល ខណៈនៅ Colorado កសិករម្នាក់និងសត្វគោរបស់គាត់ ៣៤ក្បាល ត្រូវរន្ទះបាញ់ស្លាប់មួយរំពេច។

ទូរទស្សន៍ WFAA ក្នុងទីក្រុង Dallas ក៏ផ្សាយដែរថា Texas គឺជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារឥទ្ធិពលព្យុះកំបុតត្បូង ហើយបច្ចុប្បន្ន ក្រុមការងារកំពុងធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ក៏ដូចជាវាយតម្លៃទំហំនៃការខូចខាត។
លើសពីនេះ ក្រុមអ្នកឧតុនិយមបានចេញការព្យាករថា អាកាសធាតុកាចសាហាវបែបនេះ នឹងបន្តរហូតដល់សប្តាហ៍ក្រោយឯណោះ ដូច្នេះសូមប្រជាពលរដ្ឋទាំងឡាយ ត្រៀមខ្លួននិងបន្តប្រុងប្រយ័ត្ន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៣រដ្ឋនៅអាមេរិក ជួបព្យុះកំបុតត្បូងកាចសាហាវ ស្លាប់មនុស្ស ១៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


