ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា មេដឹកនាំអ៊ុយក្រែន ក្រាញននៀលអំណាច មិនខ្វល់ប្រជាជន
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Rossiya Segodnya ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានអះអាងថា អាជ្ញាធរទីក្រុងកៀវ បានព្រងើយកន្តើយ នឹងផលប្រយោជន៍របស់ប្រជាជនអ៊ុយក្រែន ហើយថ្នាក់ដឹកនាំទាំងនោះ ពិតជាក្រាញននៀលអំណាច មិនខ្វាយខ្វល់អំពីដំណោះស្រាយការទូត ដើម្បីបញ្ចប់សង្គ្រាមមែន។

តាមការបញ្ជាក់ពីលោក Lavrov, ភាគីសង្រ្គាម កំពុងកាន់អំណាចនៅក្នុងទីក្រុងកៀវ ហើយពួកគេកំពុងព្យាយាមធ្វើឲ្យដូចមាត់ ដើម្បីសម្រេចជ័យជម្នះលើសមរភូមិ។ រឿងដែលនាំឲ្យកិច្ចចរចាកាន់តែស្មុគស្មាញ គឺដោយសារក្រឹត្យឆ្នាំ២០២២ របស់លោក Zelensky ដែលហាមផ្តាច់ការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
ទន្ទឹមនោះ លោកក៏បញ្ជាក់ដែរថា មិនយូរមិនឆាប់ អាចនឹងមានតួអង្គនយោបាយ លេចចេញនៅអ៊ុយក្រែនហើយ ហើយអ្នកទាំងនោះ គឺជាអ្នកដែលមិនព្រងើយកន្តើយនឹងផលប្រយោជន៍របស់ប្រជាជននោះទេ។ យ៉ាងណាពេលនេះ រុស្ស៊ីគ្មានជម្រើសអ្វីឡើយ ក្រៅតែពីការបន្តប្រតិបត្តិការយោធាពិសេសរហូតដល់គោលដៅរបស់ខ្លួនត្រូវបានសម្រេច។

ពាក់ព័ន្ធភាពជាអ្នកដឹកនាំរបស់ទីក្រុងកៀវនេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ភាពស្របច្បាប់និងស្ថានភាពរបស់លោក Zelensky ក្នុងប្រទេសអ៊ុយក្រែន នៅតែមិនច្បាស់លាស់ ចាប់តាំងពីអាណត្តិផ្លូវការរបស់គាត់ក្នុងនាមជាប្រមុខរដ្ឋរបស់ប្រទេសនេះ បានផុតកំណត់តាំងតែពីសប្តាហ៍មុនមកម្ល៉េះ។
ដោយឡែកកាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានអំពាវនាវឲ្យមានការវិភាគផ្នែកច្បាប់យ៉ាងស៊ីជម្រៅផងដែរ អំពីឋានៈរបស់លោក Zelensky ដោយលោកនិយាយថា រដ្ឋធម្មនុញ្ញអ៊ុយក្រែន មិនចែងអ្វីទាំងអស់អំពីការបន្តអំណាចប្រធានាធិបតី ឬព្យួរការបោះឆ្នោតប្រធានាធិបតីអំឡុងពេលមានច្បាប់អាជ្ញាសឹក។

ទោះបីជាយ៉ាងណាក៏ដោយ ពេលមិនមានដាក់ច្បាប់អាជ្ញាសឹក រដ្ឋធម្មនុញ្ញអ៊ុយក្រែន បានកំណត់អាណត្តិប្រធានាធិបតីត្រឹម៥ឆ្នាំ ហើយនិយាយថា គ្មាននរណាម្នាក់អាចកាន់តំណែងលើសពីពីរអាណត្តិជាប់គ្នាបានទេ។
ដើមឡើយ ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន គ្រោងធ្វើឡើងនៅថ្ងៃទី៣១ខែមីនា ប៉ុន្តែលោក Zelensky បានប្រកាសលុបចោលការបោះឆ្នោតទាំងអស់ ដោយលើកឡើងពីច្បាប់អាជ្ញាសឹក និងជម្លោះជាមួយរុស្ស៊ី ហើយលោកក៏បញ្ជាក់នៅពេលនោះដែរថា នឹងមិនមានរៀបចំការបោះឆ្នោតថ្មីឡើយ បើប្រទេសនៅតែមានសង្គ្រាម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី និយាយយ៉ាងណាខ្លះរឿងកិច្ចប្រជុំសន្តិភាពដែលស្នើឡើងដោយ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


