ព័ត៌មានអន្ដរជាតិ
ត្រូវឆ្នោត ១.៣ លានដុល្លារភ្លាម ស្ត្រី អាមេរិក ម្នាក់លែងលះប្ដី តែចុងក្រោយគ្មានសល់សូម្បីមួយសេន
យោងតាមការចុះផ្សាយពីកាសែតបរទេស Mirror បានបញ្ចាក់ថា Denise Rossi ជាស្ត្រីមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានក្លាយជាអ្នកឈ្នះឆ្នោតតម្លៃ ១.៣ លានដុល្លារ ហើយ ១១ ថ្ងៃក្រោយមក នាងបែរជាសម្រេចចិត្តលែងលះជាមួយ Thomas Rossi ជាស្វាមី បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល ២៥ ឆ្នាំ។
មែនទែនទៅ រឿងរ៉ាវដ៏រសើបនេះបានកើតឡើងតាំងពីឆ្នាំ ១៩៩៦ ហើយ Denise បានរក្សាការឈ្នះឆ្នោតរបស់នាងជាសម្ងាត់។ ការសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍ភ្លាមៗ បានធ្វើឲ្យប្ដីមានការតក់ស្លុតនិងច្របូកច្របល់ មិនយល់ថាហេតុអ្វីបានជាប្រពន្ធប្រញាប់បញ្ចប់ទំនាក់ទំនងហើយថែមទាំងជំរុញឲ្យគាត់ដើរចេញឲ្យលឿនផងដែរ។ បុរសជាស្វាមី តែងតែគិតថាជីវិតអាពាហ៍ពិពាហ៍របស់គាត់រលូនល្អ ហើយពួកគេស្រឡាញ់គ្នាខ្លាំងណាស់។
ប៉ុន្មានឆ្នាំបន្ទាប់ពីការលែងលះរបស់ពួកគេ Thomas បានទទួលសំបុត្រមួយថ្ងៃពីក្រុមហ៊ុនដែលផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អ្នកឈ្នះឆ្នោត។ នេះធ្វើឲ្យស្វាមីរកឃើញការពិតថា អតីតភរិយារបស់គាត់កំពុងលាក់ការឈ្នះឆ្នោតតែម្នាក់ឯង។ ដោយខឹងពេក គាត់ក៏សម្រេចចិត្តដាក់ពាក្យប្តឹងនាងបកទៅវិញភ្លាមៗ។
ក្នុងអំឡុងពេលដំណើរការផ្លូវច្បាប់ Denise បានអះអាងថា នាងចង់បញ្ចប់ទំនាក់ទំនងជាមួស្វាមីជាយូរណាស់មកហើយ។ ប៉ុន្តែតុលាការបានរកឃើញថានាងបានបំពានច្បាប់ស្តីពីការបង្ហាញទ្រព្យសម្បត្តិក្នុងដំណើរការលែងលះ និងប្រព្រឹត្តការក្លែងបន្លំនានាក្នុងអំឡុងពេលរួមរស់ជាប្ដីប្រពន្ធ។ ដូច្នេះហើយ តុលាការបានបង្គាប់ឲ្យរូបនាងសងសំណងដល់អតីតស្វាមីចំនួន ៦៦,៨០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ជាបន្តបន្ទាប់សម្រាប់រយៈពេល ២០ ឆ្នាំ ដែលនៅពេលបូកបញ្ចូលគ្នាគឺស្មើនឹងរង្វាន់សរុបដែល Denise ទទួលបានពីឆ្នោត។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់ Denise គឺ Connolly Oyler បានផ្តល់យោបល់ថា ប្រសិនបើនាងមិនលាក់ការឈ្នះឆ្នោត និងមានភាពស្មោះត្រង់ ម្ល៉េះសមនឹងគ្មានការប្ដឹងផ្ដល់គ្នាទេ។ ជាពិសេសលោកក៏អាចការពារក្ដីឲ្យនាងបានដោយអាចអះអាងថា នេះជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលទទួលបានដោយមិនពាក់ព័ន្ធនឹងអតីតស្វាមី ឬយ៉ាងហោចណាស់ ប្រហែលជាអាចចរចាគ្នាបាន។ ប៉ុន្តែចៅក្រមខឹង ហើយមិនពេញចិត្តនឹងការលាក់បាំងរបស់នាង ចំពោះការឈ្នះឆ្នោតនោះទេ។ ទើបសម្រេចចិត្តប្រគល់ទឹកប្រាក់សរុបឲ្យអតីតស្វាមីទាំងអស់ ដោយរូបនាងគ្មានសល់មួយរៀលមួយកាក់ក្នុងខ្លួនឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តី អាមេរិក អាយុ១១៤ឆ្នាំ ប្រាប់គន្លឹះអាយុវែង ក្រោយចូលកំណត់ត្រាពិភពលោក Guinness
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


