ព័ត៌មានអន្ដរជាតិ
ស្រ្តី អាមេរិក អាយុ១១៤ឆ្នាំ ប្រាប់គន្លឹះអាយុវែង ក្រោយចូលកំណត់ត្រាពិភពលោក Guinness
យោងតាមសារព័ត៌មាន Longevi Quest បានបញ្ចាក់ថា នៅអាយុ ១១៤ ឆ្នាំ Elizabeth Francis បានក្លាយជាមនុស្សចាស់ជាងគេនៅអាមេរិក។ លោកយាយកើតនៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ១៩០៩ នៅរដ្ឋ Louisiana ។ បន្ទាប់ពីម្តាយបានស្លាប់ គាត់និងបងប្អូនបង្កើតទាំងប្រាំនាក់រស់នៅកន្លែងផ្សេងៗគ្នា រហូតដល់គាត់មករស់នៅហ៊ូស្តុន ហើយបច្ចុប្បន្នគាត់មានចៅ៣នាក់ ចៅទួត៥នាក់ និងចៅលួត៤នាក់ ។

ចៅស្រីម្នាក់បាននិយាយថា ជីដូនរស់នៅសាមញ្ញ មិនដែលរៀនបើកបរទេ។ ជាញឹកញយ គាត់ប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ប៉ុន្តែគាត់មិនដែលខកខានឱកាសទៅលេងកន្លែងផ្សេងៗជាមួយមិត្តភក្តិរបស់គាត់ឡើយ។
ចំពោះគន្លឹះនៃការរស់នៅដល់អាយុ១១៤ឆ្នាំ ដូចមនុស្សចាស់ជាច្រើនដែរ ស្ត្រីចំណាស់នេះមានអាថ៌កំបាំង ដូចជាការមិនជក់បារីជាដើម, កុំពិសារគ្រឿងស្រវឹង, ចូលគេងលឿន, កុំញ៉ាំអាហាររហ័ស, ទំនាក់ទំនងជាមួយមនុស្សជាច្រើនក្នុងសង្គម, មានគោលដៅក្នុងជីវិត និងដើរហាត់ប្រាណដើម្បីភាពរឹងមាំ។
ទោះយ៉ាងណាក៏ដោយ មានអាថ៌កំបាំងពិសេសមួយដែលធ្វើឲ្យលោកមានវ័យដល់ទៅ១១៤ឆ្នា នោះគឺបន្ថែមពោតបារាំងចូលទៅក្នុងអាហារប្រចាំថ្ងៃ។
តាមពិតទៅ ពោតបារាំង គឺជាបន្លែដែលអាចប្រៀបធៀបទៅនឹងយិនស៊ិនបៃតង ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកទទួលទាន។ ផ្លែនីមួយៗសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា សូដ្យូម ៧ មីលីក្រាម ប៉ូតាស្យូម ២៩៩ មីលីក្រាម ជាតិសរសៃ ៣,២ ក្រាម ប្រូតេអ៊ីន ១,៩ ក្រាម ជាតិដែក វីតាមីន C វីតាមីន B៦ ម៉ាញ៉េស្យូម និងសារធាតុរ៉ែ ៥៧ មីលីក្រាម កាឡូរីទាប និងមិនមានកូលេស្តេរ៉ុល ឬខ្លាញ់ឆ្អែតដែលបង្កគ្រោះថ្នាក់ដល់រាងកាយ
ទន្ទឹមនឹងពោតបារាំងមានតម្លៃអាហារូបត្ថម្ភដែលបានរៀបរាប់ខាងលើ ដូច្នេះហើយ វាក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។ វាជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ព្យាបាលជំងឺសន្លាក់ និងបង្កើនភាពធន់របស់រាងកាយចំពោះសារធាតុគ្រោះថ្នាក់ ហើយក៏អាចជួយអ្នកសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីបានដឹងនូវគន្លឹះដែលធ្វើឲ្យលោកយាយ Elizabeth Francis មានអាយុច្រើនហើយនៅតែមានសុខភាពល្អរឹងមាំនោះ តើអ្នកលេងអ៉ិនធើណេតជាច្រើនបានសម្រុកទៅបញ្ចេញមតិសរសើរ និងជូនពរលោកយាយឲ្យកាន់តែរឹងមាំ។ ជាពិសេស ពួកគេនឹងយកគម្រូតាមគាត់ ក្រោយបានដឹងពីអាថ៌កំបាំងនៃអាយុវែងជាដរាប៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នៅពីក្រោយក្រចកដៃប្រវែង ១៣ ម៉ែត្ររបស់ស្ត្រី អាមេរិក ដែលឈ្នះ Guinness គឺជារឿងសោកសៅបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


