ព័ត៌មានអន្ដរជាតិ
ប្រេសិត UN ប្រចាំមីយ៉ាន់ម៉ាទទូចឲ្យប្រើមធ្យោបាយចាំបាច់ណាមួយប្រឆាំងនឹងយោធា
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឲ្យស្ថាប័នពិភពលោក “ប្រើមធ្យោបាយចាំបាច់ណាមួយ” ប្រឆាំងនឹងយោធាក្នុងប្រទេសរបស់លោកដែលបានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារកាលពីដើមខែនេះ ។

លោក Kyaw Moe Tun បាននិយាយបែបនេះកាលពីថ្ងៃសុក្រនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ។ គាត់គឺតំណាងឲ្យរដ្ឋាភិបាលស៊ីវិលដែលត្រូវបានបណ្តេញចេញពីតំណែងរបស់ប្រទេសមីយ៉ាន់ម៉ា ។

គាត់ក៏ជាអ្នកឲ្យប្រើការលើកម្រាមដៃបីផងដែរ ។ កាយវិការនេះត្រូវបានប្រជាជនមីយ៉ាន់ម៉ាប្រើជាសញ្ញានៃការតស៊ូប្រឆាំងនឹងយោធា ។
ចំណែកលោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានទទូចដល់រដ្ឋជាសមាជិកទាំងអស់ឲ្យប្រើប្រាស់បណ្តាញណាដែលមានដើម្បីប្រាប់យោធាថាអំពើហិង្សាប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ានឹងមិនត្រូវបានអត់ឱនឡើយ ។

ស្របពេលជាមួយគ្នានេះលោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបាននិយាយថា លោកស្រីកំពុងធ្វើការដើម្បីធ្វើជាស្ពានរវាងយោធា និងមន្ត្រីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ។

លោកស្រីក៏បាននិយាយផងដែរថា លោកស្រីបានស្នើដល់យោធាអនុញ្ញាតឲ្យលោកស្រីទៅជួបមន្រ្តីរួមទាំងមេដឹកនាំដែលត្រូវបានបណ្តេញចេញគឺលោកស្រី អ៊ុងសាន ស៊ូជី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មីយ៉ាន់ម៉ា ឃុំខ្លួនអ្នកកាសែតបរទេសដំបូងបំផុតចាប់តាំងពីរដ្ឋប្រហារ
ចុចអាន ៖ ក្រុមប្រឆាំង និងគាំទ្ររដ្ឋប្រហារមីយ៉ាន់ម៉ា ប៉ះទង្គិចគ្នាមួយប្រាវ ខណៈការតវ៉ាកាន់តែខ្លាំងឡើង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


