ព័ត៌មានអន្ដរជាតិ
ក្រុមប្រឆាំង និងគាំទ្ររដ្ឋប្រហារមីយ៉ាន់ម៉ា ប៉ះទង្គិចគ្នាមួយប្រាវ ខណៈការតវ៉ាកាន់តែខ្លាំងឡើង
ក្រុមអ្នកគាំទ្រ និងក្រុមប្រឆាំងយោធាមីយ៉ាន់ម៉ាបានប៉ះទង្គិចគ្នានៅតាមដងផ្លូវនៃទីក្រុងយ៉ាំងហ្គោននៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលអាជ្ញាធរបានរារាំងសិស្សនិស្សិតមិនឲ្យចាកចេញពីបរិវេណសាលារបស់ពួកគេដើម្បីដើរក្បួន ពោលមួយថ្ងៃបន្ទាប់ពីការតែងតាំងការទូតលើកដំបូងក្នុងគោលបំណងដោះស្រាយវិបត្តិនេះ ។

ប្រទេសនេះស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីកងទ័ពបានកាន់កាប់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ និងបានឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំគណបក្សជាច្រើន បន្ទាប់ពីយោធាបានតវ៉ាពីការក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ។
មានការតវ៉ា និងកុបកម្មប្រឆាំងការធ្វើរដ្ឋប្រហារយោធាប្រចាំថ្ងៃប្រមាណ ៣ សប្តាហ៍មកហើយ ហើយសិស្សនិស្សិតបានសន្យាថានឹងចេញដើរក្បួនម្តងទៀតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងយ៉ាំងហ្គោននៅថ្ងៃព្រហស្បតិ៍នេះ ។

ក្នុងពេលជាមួយគ្នានេះដែរអ្នកគាំទ្រយោធាប្រហែល ១,០០០ នាក់ក៏បានចេញមកប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងយ៉ាំងហ្គោនផងដែរ ។
ពួកគេមួយចំនួនបានគំរាមអ្នកថតរូប អ្នកសារព័ត៌មាន ហើយការវាយតប់គ្នាបានផ្ទុះឡើងរវាងក្រុមបាតុករគាំទ្រនិងប្រឆាំងនឹងយោធា ។ ក្រោយមកអ្នកគាំទ្រយោធាបានគប់ដុំថ្ម និងបាញ់ចំពាមកៅស៊ូ ។

ការប្រឈមមុខដាក់គ្នានេះបានបញ្ជាក់ពីភាពមិនចុះសម្រុងនៅក្នុងប្រទេសមួយដែលរងគ្រោះយ៉ាងខ្លាំងដោយការតវ៉ា និងយុទ្ធនាការស៊ីវិលនៃកុបកម្មប្រឆាំងនឹងយោធា ខណៈអ្នកជំនាញ និងបុគ្គលិករដ្ឋាភិបាលជាច្រើនក៏បានចូលរួមផងដែរ ។
ទន្ទឹមនោះក្រុមគ្រូពេទ្យក៏គ្រោងនឹងធ្វើការតវ៉ានៅថ្ងៃព្រហស្បតិ៍នេះដែលជាផ្នែកមួយនៃបដិវត្តអាវស ។

ចំណែកមេបញ្ជាការយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing និយាយថា អាជ្ញាធរកំពុងដើរតាមមាគ៌ាប្រជាធិបតេយ្យក្នុងការដោះស្រាយការតវ៉ា ហើយប៉ូលិសកំពុងប្រើកម្លាំងតិចតួចប៉ុណ្ណោះដូចជាការប្រើគ្រាប់កាំភ្លើងជ័រ ។
យ៉ាងណាក៏ដោយក្រុមបាតុករ ៣ នាក់ និងប៉ូលិសម្នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា និងបាតុកម្មនេះ ។ ក្រុមសិទិ្ធមនុស្សបាននិយាយថា គិតត្រឹមថ្ងៃពុធមនុស្ស ៧២៨ នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ ឬកាត់ទោសទាក់ទងនឹងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ប្រមុខ UN ជំរុញរបបយោធាមីយ៉ាន់ម៉ា គោរពឆន្ទៈប្រជាជន
ចុចអាន ៖ រដ្ឋមន្ត្រីមីយ៉ាន់ម៉ា ទៅដល់ថៃ រកវិធីគេចចេញពីវិបត្តិក្រោយរដ្ឋប្រហារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


