ព័ត៌មានអន្ដរជាតិ
២ប្រទេសទៀត ប្រកាសមិនចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស
ឥឡូវ មាន២ប្រទេសទៀតហើយ បានប្រកាសមិនចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលនឹងធ្វើឡើងក្នុងប្រទេសស្វីស នៅថ្ងៃទី១៥-១៦ខែមិថុនា ខាងមុខ នោះគឺប្រទេសម៉ិកស៊ិក និងនីការ៉ាហ្គា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃសុក្រទី៧ខែមិថុនា។

ស្ថានទូតម៉ិកស៊ិក ប្រចាំនៅរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា “ម៉ិកស៊ិក បានទទួលលិខិតអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលស្តីពីសន្តិភាព នៃជម្លោះអ៊ុយក្រែននាសប្តាហ៍ក្រោយក្នុងប្រទេសស្វីស។ ម៉ិកស៊ិកនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយ។ ប្រទេសរបស់យើងតស៊ូមតិសន្តិភាព ដូច្នេះយើងរំពឹងថា ឆាប់ៗនេះ អាចនឹងមានការចរចាដែលពាក់ព័ន្ធនឹងភាគីទាំងសងខាងនៃជម្លោះ តែម្តង”។
ចំណែកប្រទេសនីការ៉ាហ្គា ឯណោះវិញ ក៏បដិសេធចូលរួមដែរ ថែមទាំងរិះគន់ជំនួបកំពូលនេះថា ជា “ឆាកល្ខោននយោបាយ” ទៀតផង។ ក្រសួងការបរទេសនីការ៉ាហ្គា ប្រកាសថា “នីការ៉ាហ្គា មិនដែលចូលរួម ហើយក៏នឹងមិនចូលរួមក្នុងឆាកល្ខោននយោបាយ ដែលគ្មានគោលដៅស្វែងរកផ្លូវទៅកាន់សន្តិភាពដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញកិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានអះអាងកាលពីដើមខែថា មានប្រទេសនិងអង្គការអន្តរជាតិដល់ទៅជាង១០០ឯណោះ ដែលបង្ហាញចេតនាចង់ចូលរួមក្នុងកិច្ចខិតខំនាំមកសន្តិភាព ជូនទីក្រុងកៀវ។
សូមបញ្ជាក់ជាថ្មី ប្រទេសស្វីស នឹងយករមណីយដ្ឋាន Buergenstock នៅខាងក្រៅទីក្រុង Lucerne ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ ដែលនឹងមានការចូលរួមពីសំណាក់ប្រតិភូរាប់រយមកពីជុំវិញពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យគេហួសចិត្តនោះគឺត្រង់ថា កិច្ចប្រជុំស្វែងរកសន្តិភាព បែរជាមានភាគីជម្លោះតែម្ខាងគឺអ៊ុយក្រែន ហើយគ្មានភាគីម្ខាងទៀត គឺ រុស្ស៊ី ទៅវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


