ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ឲ្យពិភពលោក ត្រៀមទទួលដំណឹងល្អ អំពីថ្នាំព្យាបាលជំងឺមហារីក
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃអាទិត្យទី៩ខែមិថុនា ប្រទេសរុស្ស៊ី ប្រាប់ឲ្យពិភពលោកត្រៀមទទួលដំណឹងល្អអំពីថ្នាំចាក់ព្យាបាលជំងឺមហារីក ខណៈខ្លួនកំពុងធ្វើការយ៉ាងរលូនលើថ្នាំនេះ ហើយលទ្ធផលបឋម អាចបញ្ចេញនៅចុងឆ្នាំ២០២៤តែម្តង។

ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី 27, រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានគូសបញ្ជាក់ថា ថ្នាំចាក់ប្រភេទនេះ កំពុងស្ថិតក្នុងការធ្វើតេស្តបឋម ហើយក្រោយចេញលទ្ធផលជោគជ័យ វានឹងបន្តឆ្លងកាត់ការសាកល្បងគ្លីនិក មួយដំណាក់កាលទៀត ខណៈដំណើរការកំពុងតែរលូន។
ថ្នាំចាក់នេះ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវសាស្ត្រ Gamaleya, មជ្ឈមណ្ឌលមហារីក Blokhin និងវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីក Hertsen។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ លោកមិនទាន់បកស្រាយលម្អិតទេថាតើ ថ្នាំចាក់នេះ នឹងអាចយកទៅព្យាបាលជំងឺមហារីកអ្វីខ្លះ ប៉ុន្តែលោកបង្ហើបថា វាអាចព្យាបាលជំងឺមហារីកបានច្រើនប្រភេទ។
ដោយឡែក នៅក្នុងបទសម្ភាសជាមួយគេហទំព័រ Gazeta.ru កាលពីសប្តាហ៍មុន ប្រធានវិទ្យាស្ថាន Gamaleya លោក Aleksandr Gintsburg បានលើកឡើងថា ថ្នាំនេះត្រូវបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យា mRNA ដូចទៅនឹងវ៉ាក់សាំងកូវីដ ដែលផលិតដោយក្រុមហ៊ុន Pfizer និង Moderna ដែរ ហើយវានឹងយកទៅចាក់ទៅលើអ្នកណាដែលពិនិត្យឃើញមានជំងឺមហារីកដំណាក់កាលមិនទាន់ធ្ងន់ធ្ងរ។

យោងតាមស្ថិតិ, ជំងឺមហារីក គឺជាមូលហេតុចម្បងមួយ នៃការស្លាប់មនុស្សនៅទូទាំងពិភពលោក។ WHO ប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២២ មានករណីមហារីកថ្មីប្រហែល២០លានករណី និងមនុស្សស្លាប់ចំនួន ៩.៧លាននាក់។
ដោយឡែកនៅក្នុងរបាយការណ៍ខែកុម្ភៈ WHO ប៉ាន់ប្រមាណថា មនុស្សប្រហែលម្នាក់ក្នុងចំណោម៥នាក់ នៅទូទាំងពិភពលោក បានវិវត្តទៅកើតជំងឺមហារីកពេញមួយជីវិតរបស់ពួកគេ ខណៈបុរសប្រហែលម្នាក់ក្នុងចំណោម៩នាក់ និងស្ត្រីម្នាក់ក្នុងចំណោម១២នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភ្ញាក់ផ្អើល ពេលដឹងតួលេខមនុស្សស្លាប់ដោយសារជំងឺមហារីក នៅវៀតណាម មួយឆ្នាំៗ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


