Connect with us

ព័ត៌មានជាតិ

ប្រឡាយព្រែកហូរ បញ្ចៀសជន់លិចទីក្រុងភ្នំពេញ និង​ខេត្តកណ្តាល​ សម្រេចសាងសង់បាន​ ៩៥%

បានផុស

នៅ

លោក ប្រាក់ ឡាក់ ប្រធានមន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តកណ្ដាលបានឱ្យដឹងថា ការសាងសង់ប្រឡាយព្រែកហូរ ដើម្បីរំដោះទឹកបញ្ចៀសការជន់លិចពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅបានសាងសង់រួចរាល់ ៩៥% ហើយគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអមដំណើរលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលចុះពិនិត្យវឌ្ឍនភាពការសាងសង់ប្រឡាយព្រែកហូរកាលពីថ្ងៃទី ១០ មិថុនា លោក ប្រាក់ ឡាក់ បាន​ឲ្យ​ដឹង​ថា ប្រឡាយព្រែកហូរមានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកនាររដូវវស្សា ពិសេសបញ្ជៀសជំនន់ទឹកភ្លៀងដែលជារៀងរាល់ឆ្នាំ ក្រុងតាខ្មៅស្រុកកណ្ដាលស្ទឹង និងរាជធានីភ្នំពេញ តែងតែទទួលរងនៅផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ពិសេសរដ្ឋបាលក្រុងតាខ្មៅ ត្រូវធ្វើការណែនាំនិងទប់ស្កាត់ប្រជាពលរដ្ឋ កុំមានការសាងសង់សំណង់អណាធិបតេយ្យ ឬលក់ដូរនៅតាមមាត់ប្រឡាយ ដែលធ្វើឱ្យបាត់បង់នូវសោភ័ណភាព ពិសេសប៉ះពាល់ដល់គុណភាពរបស់ប្រឡាយ។

ការងារស្តារប្រឡាយព្រែកហូរមានប្រវែង ៣,៥ គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ និង​ទី ២ ស្តារប្រឡាយព្រែកហូរដដែលប្រវែង ៣,៧ គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម