ព័ត៌មានជាតិ
អ្នកជំនាញ កំណត់បានអត្តសញ្ញាណថ្មប្រាសាទភ្នំបាខែងធ្លាក់រាយប៉ាយ យកមកជួសជុលឡើងវិញ
ទីបំផុតក្រុមអ្នកជំនាញប្រមាណ ១០ នាក់ បានរួមគ្នាប្រឹងប្រែងស្វែងរកថ្មនៅតាមបរិវេណប្រាសាទបាខែង និងនៅក្នុងព្រៃដែលធ្លាក់រាយប៉ាយចល័តខុសពីតាំងដើម ដើម្បីយកមកជួសជុលនិងរៀបចំផ្គុំនៅទីតាំងដើមឡើងវិញ។

លោក អ៊ុម ណារិទ្ធ ប្រធានក្រុមការងាររកថ្មនៅការដ្ឋានជួសជុលប្រាសាទភ្នំបាក់ខែងបានឱ្យដឹងថា ការងារបានកំណត់បានអត្តសញ្ញាណថ្មដែលរលុះធ្លាក់រាយប៉ាយជុំវិញប្រាសាទភ្នំបាខែងមាន ៣ ប្រភេទ ក្នុងនោះមាន ថ្មជញ្ជាំងប្រាសាទកណ្តាល (ប្រាង្គពីរ៉ាមីត), ថ្មតួប៉មប្រាសាទតូចៗតាមថ្នាក់នីមួយៗ និងថ្មខឿនប្រាសាទឥដ្ឋ។
អ្នកជំនាញរូបនេះបន្តថា «ក្រុមការងារបានខិតខំអស់ពីលទ្ធភាពក្នុងការស្វែងរកថ្មមកដាក់ទីតាំងដើមវិញ ហើយក្នុងចំណោមទាំងនោះ មានថ្មតួប៉មប្រាសាទតូចៗខ្លះ ដែលបានរលុះធ្លាក់សល់ពី ៥០ទៅ ៦០ដុំ ហើយក្រុមការងារបានរកឃើញប្រមាណ ៧០ទៅ ៨០ភាគរយ បានមកផ្គុំឡើងវិញ»។
លោកបន្តថា ការៀបចំគឺយកតែថ្មណាដែលមិនមានក្បាច់ ឬមិនអាចកំណត់អត្តសញ្ញាណបាន យកទៅប្រើប្រាស់ជំនួសថ្មដែលបាត់បង់ប៉ុណ្ណោះ។

លោក សំ ឆើត ដែលជាអ្នកជំនាញរកថ្មម្នាក់ក្នុងចំណោមក្រុមការងាររកថ្មមានប្រសាសន៍ថា លោកពិតជាមានមោទនភាពដែលបានចូលរួមជួសជុលប្រាសាទបុរាណភ្នំបាខែងនេះ។
លោកអះអាងថា «តាមរយៈបទពិសោធន៍ជាង ១០ឆ្នាំ ធ្វើការជួសជុលនៅប្រាសាទ ធ្វើឱ្យលោកស្គាល់ប្រភេទថ្មនីមួយៗដែលរលុះធ្លាក់ចេញពីទីតាំងដើម»។

លោក សំ ឆើត បញ្ជាក់ថា ការងារនេះជោគជ័យ គឺការសហការល្អនៅក្នុងក្រុម បើទោះបីការងារនេះមានភាពស្មុគស្មាញខ្លាំង។ រីឯការរើជញ្ជូនថ្មពីគំនរនៅជម្រាលភ្នំវិញ ក៏ត្រូវការពេលវេលាយូរ ដើម្បីធ្វើតាមបច្ចេកទេសត្រឹមត្រូវ គឺអាចជញ្ជូនបានតែពី ៣ទៅ ៤ដុំក្នុងមួយថ្ងៃ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


