កីឡា
លីគកំពូលរដូវកាលថ្មីកើនដល់១១ក្លិប ទោះក្រុមព្រៃវែងរំសាយ
ការប្រកួតបាល់ទាត់ជម្រើសជើងឯកជាតិ (ខេមបូឌានព្រីមៀរលីគ) រដូវកាល២០២៤-២៥ បានកើនឡើងដល់១១ក្លិប បើទោះជាក្រុមខេត្តព្រៃវែងត្រូវបានរំសាយចោល បន្ទាប់ពីចប់រដូវកាល២០២៣-២៤។

កាលពីរដូវកាលមុន ខេមបូឌានព្រីមៀរលីគមានតែ១០ក្រុម ប៉ុន្តែបន្ទាប់ពីចប់រដូវកាល ក្រុមបាល់ទាត់ខេត្តព្រៃវែងត្រូវបានរំសាយចោល ដូច្នេះនៅសល់៩ក្លិប។ ទោះបីជាយ៉ាងណា ក្លិបទាំងអស់កាលពីរដូវកាលមុនមិនមានក្លិបណាមួយត្រូវបានកាត់ចេញទេគឺនៅរក្សាក្នុងលីគកំពូលដដែល។
ជាមួយគ្នានេះ ក្លិបពីរមកពីលីគទី២ត្រូវបានដំឡើងមកលេងក្របខណ្ឌលីគកំពូលគឺក្លិបបាល់ទាត់ឡាយហ្វ អេហ្វស៊ី ព្រះសីហនុ ក្នុងនាមជាក្រុមជើងឯកលីគទី២ និងសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ជាក្រុមចំណាត់ថ្នាក់លេខ២នៃលីគទី២។

ដូច្នេះមានន័យថា ក្លិបទាំងអស់មានចំនួន១១ដែលត្រូវប្រកួតប្រជែងគ្នាក្នុងខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤-២៥ ដែលនឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ ខណៈក្លិបព្រះខ័នរាជស្វាយរៀងជាក្រុមការពារជើងឯកឆ្នាំចាស់។
ក្លិបទាំង១១រួមមាន
- អង្គរថាយហ្គឺរ
- បឹងកេត
- អាយអេសអាយ ដង្កោសែនជ័យ
- គិរីវង់សុខសែនជ័យ
- ឡាយហ្វ អេស្វស៊ី ព្រះសីហនុ
- ក្រសួងការពារជាតិ
- សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ
- ណាហ្គាវើលដ៍
- ភ្នំពេញក្រោន
- ព្រះខ័នរាជស្វាយរៀង
- វិសាខា

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


