ព័ត៌មានអន្ដរជាតិ
អាយុត្រឹម ១២ឆ្នាំ តែក្មេងស្រី តៃវ៉ាន់ ត្រូវលាងឈាមមួយជីវិត ព្រោះទម្លាប់ញ៉ាំអាហារបំពងរាល់ថ្ងៃ
កាលពីថ្មីៗនេះ មានការចែករំលែកនៅក្នុងកម្មវិធី Health 2.0 អ្នកឯកទេសខាងជំងឺសរសៃប្រសាទ លោកវេជ្ជបណ្ឌិត Hong Vinh Tuong ធ្វើការនៅមន្ទីរពេទ្យ Tam Quan General Hospital នៅតៃវ៉ាន់ បាននិយាយថា គាត់បានព្យាបាលអ្នកជំងឺកុមារម្នាក់ដែលមានជំងឺខ្សោយតម្រងនោមនៅពេលគាត់មានអាយុត្រឹមតែ១២ ឆ្នាំ។
អ្នកជំនាញខាងសរសៃប្រសាទតៃវ៉ាន់បានចែករំលែកបទពិសោធន៍ព្យាបាលកុមារអាយុទើបតែ១២ឆ្នាំ តែកើតជំងឺខ្សោយតម្រងនោម ដើម្បីជាការដាស់តឿនកុំឲ្យទទួលទានមុខម្ហូបដ៏ពេញនិយម តែមានហានិភ័យសុខភាពជាច្រើនយើងមិនដឹងទាល់តែសោះ។

ដូចដែលវេជ្ជបណ្ឌិតបាននិយាយ ឪពុកម្តាយរបស់ក្មេងស្រីបាននាំនាងទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ ក្រោយពីរកឃើញរោគសញ្ញាអស់កម្លាំង ក្អួត និងក្តៅខ្លួន គេបានរកឃើញថា កុមារមានជំងឺទឹកនោមផ្អែម, ខ្សោយតម្រងនោមរ៉ាំរ៉ៃ ហើយត្រូវធ្វើការលាងឈាមអស់មួយជីវិត ដែលបណ្តាលមកពីការបរិភោគអាហារមិនល្អចំពោះសុខភាព។ ជារឿយៗពួកគេញ៉ាំអាហារមានជាតិខ្លាញ់ និងប្រៃជារៀងរាល់ថ្ងៃ។
ក្មេងស្រីវ័យ១២ឆ្នាំរូបនេះជារឿយៗតែងតែប្រើលុយហោប៉ៅដែលឪពុកម្តាយឲ្យ យកទៅទិញមាន់បំពងញ៉ាំក្រោយពីចេញពីរៀន។ ទម្លាប់នេះចាប់ផ្ដើមនៅពេលនាងរៀនថ្នាក់ទី២ ដោយញ៉ាំមាន់បំពង ៤-៥ ដងក្នុងមួយសប្ដាហ៍ ដោយដឹងពីមូលហេតុមួយនេះ ទើបគេអាចប៉ាន់ប្រមាណថា នាងតូចញ៉ាំមាន់បំពងច្រើនជាង ២០០ដងក្នុងមួយឆ្នាំ។
លោកវេជ្ជបណ្ឌិតបាននិយាយថា មាន់បំពងដែលស្រោបដោយម្សៅ និងរបស់ចៀនផ្សេងៗ ពួកវាជាធម្មតាត្រូវបានប្រោះដោយអំបិលមុនពេលបំពង។ ដូច្នេះហើយ វាមានកាឡូរីខ្ពស់ និងខ្លាញ់អាក្រក់។ ការញ៉ាំសាច់មាន់បំពង ឬចៀនជាប្រចាំ វាមិនត្រឹមតែបណ្តាលឲ្យលើសទម្ងន់ និងធាត់ប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បង្កើនបន្ទុកលើថ្លើម និងតម្រងនោមផងដែរ។ ក្នុងនោះវាក៏បង្កើនហានិភ័យនៃជំងឺមេតាប៉ូលីសដូចជាសម្ពាធឈាមខ្ពស់ ការកើនឡើងជាតិស្ករក្នុងឈាម ខ្លាញ់ក្នុងឈាម។
លើសពីនេះ បញ្ហាមេតាប៉ូលីសអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម បើមិនបានព្យាបាលទាន់ពេលទេ វាអាចបង្កឲ្យមានផលវិបាកក្នុងតម្រងនោមថែមទៀតផង។
ជាពិសេសក្នុងអំឡុងពេលដំណើរការបំពងឬចៀនជាមួយខ្លាញ់ ប្រសិនបើប្រេងចម្អិនអាហារត្រូវបានប្រើសម្រាប់ការបំពងម្តងហើយម្តងទៀត។ ដំណើរការនេះអាចផលិតសារធាតុ polycyclic aromatic hydrocarbons (PAH) នេះគឺជាសារធាតុគីមីពុលដែលអាចបង្កឲ្យមានជំងឺមហារីក និងមានគ្រោះថ្នាក់ដល់សុខភាព ប្រសិនបើទទួលទានក្នុងបរិមាណច្រើនពេកក្នុងមួយថ្ងៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីចាស់ជាងគេនៅ វៀតណាមអាយុ ១១៩ ឆ្នាំ ប្រាប់អាថ៌កំបាំងងាយបំផុតនាំឲ្យរស់បានយូរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


